មានគណបក្សនយោបាយ៤ហើយ ដែលបានចុះបញ្ជី ដើម្បីត្រៀមជ្រើសរើស ក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត

អត្ថបទដោយ៖
ហេង វណ្ណា

ភ្នំពេញ៖ គិតមកដល់ពេលនេះ មានគណបក្សនយោបាយចំនួន ៤ហើយ ដែលចុះបញ្ជី ដើម្បីត្រៀម ជ្រើសរើស ក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ក្នុងនោះមាន គណបក្សប្រជាជនកម្ពុជា គណបក្សសញ្ជាតិកម្ពុជា គណបក្សយុវជនកម្ពុជា និងគណបក្សហ្វ៊ុនស៊ិនប៉ិច។

បើតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ បានអោយដឹងថា ក្នុងចំណោម៤គណបក្សនយោបាយ គ.ជ.ប ទទួលស្គាល់តែ៣គណបក្សសិនប៉ុណ្ណោះ ចំណែកឯគណបក្សហ៊្វុនស៊ីនប៉ិច គ.ជ.ប នឹងពិនិត្យលើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ដោយមិនអោយលើសពី៥ថ្ងៃ។

សូមបញ្ជាក់ថាការប្រព្រឹត្តទៅ នៃការប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នឹងប្រព្រឹត្តទៅ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner