ខេត្តស្វាយរៀង អំពាវនាវរកអ្នកពាក់ព័ន្ធឆ្លងកូវីដ១៩ (Video Inside)

ការស្លាប់លើកដំបូងរបស់ស្ត្រីចំណាស់ម្នាក់ដោយសារកូវីដ១៩ក្នុងខេត្តស្វាយរៀង បានប្រញាប់ឲ្យអាជ្ញាធរខេត្ត ចេញសេចក្តីអំពាវនាវរកមនុស្សដែលជាប់ពាក់ព័ន្ធត្រូវប្រញាប់ទៅធ្វើតេស្ដជាបន្ទាន់។

គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តស្វាយរៀង នៅរសៀលថ្ងៃទី១០ឧសភាឆ្នាំ២០២១ បានអំពាវ នាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់មានទំនាក់ទំនងជាមួយឧបាសិកា ឯម ជា អាយុ ៧២ឆ្នាំ មានទីលំនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ត្រូវប្រញាប់ទៅធ្វើតេស្ដរកមេរោគកូវីដជាបន្ទាន់។ កម្ពុជា នៅថ្ងៃទី១០ឧសភានេះ មាន អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន៦នាក់ ក្នុងនោះក៏មានឧបាសិការ ឯម ជា អាយុ ៧២ឆ្នាំ នៅខេត្តស្វាយ រៀងផងដែរ។

រដ្ឋបាលខេត្តស្វាយរៀង នៅជាមួយគ្នានេះ នៅបានជួនដំណឹងដែរថាទីតាំងមួយចំនួនដូចជា កន្លែងលក់គុយទាវ បាញ់កាញ់ កែងខាងជើងផ្សារតាពៅ ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត និងទីតាំងវត្តពោធិ៍ថ្មី ហៅវត្តបាវិត និងគ្លីនិក លាងសុភាព ពិគ្រោះ និងព្យាបាលជំងឺទូទៅ ក៏ជាកន្លែងធ្លាប់មានអ្នកឆ្លងកូវីដ១៩ ធ្វើដំណើរចេញ ចូលផងដែរ។

សេចក្តីរាយការណ៍បានឲ្យដឹងថា កន្លែង លក់គុយទាវ បាញ់កាញ់ នៅភូមិតាពៅ សង្កាត់បាវិត ក្រុង បាវិតនោះ មានអ្នកឆ្លងកូវីដ១៩ បានចេញចូលនៅថ្ងៃ ទី ២២មេសា, ចំណែក ទីតាំងវត្តពោធិ៍ថ្មី ហៅវត្តបាវិតនោះ មានអ្នកឆ្លងកូវីដ១៩ចេញចូលកាលពីថ្ងៃទី២៦មេសា, និងគ្លីនិក លាងសុភាព ពិគ្រោះ និងព្យាបាលជំងឺទូទៅ មាន មនុស្សឆ្លងកូវីដ១៩ចេញចូលថ្ងៃទី៧ឧសភា ឆ្នាំ២០២១។

រដ្ឋបាលខេត្តស្វាយរៀង បានអំពាវនាវដល់អ្នក ដែល ធ្លាប់ពាក់ព័ន្ធជាមួយសព និងទីតាំងទាំងនោះ ត្រូវប្រញាប់តាមដានសុខភាពនិងធ្វើចត្តាឡីស័កចាប់តាំងពីថ្ងៃ ដែលបានប៉ះពាល់ ឬទៅទីកន្លែងនោះ។ ខេត្តស្វាយរៀង មានការឆ្លងសារុប៣១៤ករណី, ការព្យាបាលជាសះ ស្បើយចំនួន២២២ករណី និងកំពុងសម្រាកព្យាបាលចំនួន៩១ករណី។

https://www.youtube.com/watch?v=zZKudZD0aZg
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner