បុរសម្នាក់ ត្រូវបានរន្ទះបាញ់ស្លាប់នៅក្នុងកញ្ចុះចាំដីឡូតិ៍មួយកន្លែង នៅខេត្តកំពង់ស្ពឺ

សេចក្តីរាយការណ៍បានបញ្ជាក់អោយដឹងថាហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៦យប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នៅចំណុចដីឡូតិ៍ចាក់ដីថ្មី ភូមិជំនាប់ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ សមត្ថកិច្ចបានអោយដឹងថាបុរសដែលត្រូវបានរន្ទះបាញ់ស្លាប់នៅក្នុងកញ្ចុះចាំដីឡូតិ៍មានឈ្មោះ បាន សំពុត្តសី អាយុ៣២ឆ្នាំ មានស្នាក់នៅភូមិដំបង់វិញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាកម្មករចាំដីឲ្យគេ។ ក្រោយពីពិនិត្យរួចសមត្ថកិច្ចបានប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។ ក្រសួងធនធានទឹកនិងឧតុនិយម បាន ដាស់តឿនប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្រ្តាក់បន្តថែមទៀតក្នុងសប្តាហ៍នេះ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner