ស្រ្តី ២នាក់ ត្រូវនគរបាលឃាត់ខ្លួន ពេលកំពុងដើរលក់ប័ណ្ណចាក់វាក់សាំង នៅខណ្ឌពោធិ៍សែនជ័យ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ និងកម្លាំងសណ្ដាប់ធ្នាប់ ខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនស្រ្តី ២នាក់ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នៅត្រង់ចំណុចមុខរោងចក្រ ប្រ៊ីលៀន ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណៈពួកគេកំពុងដើរលក់ប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដទៅឲ្យអ្នកផ្សេងដោយខុសច្បាប់។

ស្រ្តីដែលត្រូវនគរបាលចាប់ឃាត់ខ្លួននោះ រួមមាន៖

-ទី១ ៖ ឈ្មោះ ចាប ម៉ាលីន អាយុ៣៣ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រ។
-ទី២៖ ឈ្មោះ អ៊ុយ សុខា អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិព្រៃសណ្ដែក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា នៅពេលមុនឃាត់ខ្លួន ស្រ្តីសង្ស័យទាំង២នាក់ បានលក់បណ្ណសម្រាប់ចាក់វ៉ាក់សាំងចំនួន១០ច្បាប់ស្មើនឹង២០សន្លឹកទៅឲ្យឈ្មោះ ចាន ដុន ក្នុង១ច្បាប់ ថ្លៃ១០,០០០រៀល។ តែទើបទទួលបានប្រាក់ពីឈ្មោះ ចន ដុន ត្រឹមតែ៦០,០០០រៀល តែប៉ុណ្ណោះ ដោយអ្នកទិញរូបនោះជំពាក់៤០,០០០រៀលសិន។

ខណៈពេលកំពុងតែលក់បន្តទៀត ក៏ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី២ ចុះទៅចាប់ឃាត់ខ្លួន ព្រមទាំងដកហូតប័ណ្ណចាក់វ៉ាក់ចំនួន១០ច្បាប់ស្មើនឹង២០សន្លឹកផងដែរ។ ចំពោះករណីនេះផងដែរ ត្រូវបានកម្លាំងតាមដានច្រើនថ្ងៃមកហើយ រហូតដឹងច្បាស់ទើបចាប់ខ្លួនតែម្ដង ហើយក្រោយពេលចាប់ឃាត់ខ្លួននគរបាលនាំទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅទី២ និងបញ្ជូនបន្តមកកាន់ជំនាញផ្នែក នៃអធិការរដ្ឋានខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្តទៅតាមនីតិធីច្បាប់៕ ដោយ/ ឆៃហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner