ក្រុមមេធាវីសម្តេចតេជោ ហ៊ុន សែន កំពុងស្វែងរកយុត្តិធម៌លើរឿងវិវាទរវាងឧកញា ហេង សៀ និងកញ្ញា ពេជ្ររីតា (Video Inside)

ក្រុមមេធាវីរបស់សម្តេចតេជោហ៊ុនសែន ត្រូវគេរាយការណ៍ថាបាននិងកំពុងធ្វើការស៊ើបអង្កេតលើករណីបណ្តឹង មួយដែលមានការចោទប្រកាន់ជុំវិញអំពើចោទប្រកាន់ប៉ុនប៉ងរំលោភលើស្ត្រីជាពិធីការីនីម្នាក់នៃប៉ុស្តិ៍ MyTV ដោយបុរសជាឧកញាម្នាក់ឈ្មោះ ហេង សៀ។ បណ្តឹងរបស់ស្ត្រីជាពិធីការីនីឈ្មោះ មានពេជ្រ រីតា អាយុ២០ឆ្នាំ ដែលចោទឧកញាហេងសៀ ប៉ុនប៉ងរំលោភរួបនាងក្នុងរថយន្តនោះ បានធ្វើឲ្យរំជើបរំជួលដល់អ្នកលេងបណ្តាញ សង្គម ជាពិសេសការចង់ដឹងថាហេតុអ្វីបានជាពិធីការីនីឈ្មោះ មានពេជ្រ រីតា ដែលគេប៉ុនប៉ងចាប់រំលោភនោះ បែរជាត្រូវគេចាប់ខ្លួននោះទៅវិញ?

សូមបញ្ជាក់ថានៅថ្ងៃទី១២ឧសភានេះ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ បានដាក់ពាក្យស្នើសុំតុលាការ ដើម្បីអនុញ្ញាតឲ្យកញ្ញាមានពេជ្ររីតា ស្ថិតនៅក្រៅឃុំបណ្តោះអាសន្នសិន បន្ទាប់ពីតុលាការបានបង្គាប់ការឃុំខ្លួន បណ្តោះអាសន្ន ក្រោយការនាំខ្លួនរបស់នាងមកសាកសួរម្តងទៀតនារសៀលថ្ងៃទី១២ឧសភានេះ។ សូមបញ្ជាក់ ទៀតថា ក្តីក្តាំរវាងឧកញាហេង សៀ និងកញ្ញាមានពេជ្រ រីតា ជុំវិញការចោទប្រកាន់ដាក់គ្នាទៅវិញទៅមកនេះ ត្រូវបានក្រសួងកិច្ចការនារី បានធ្វើអន្តរាគមន៍ស្វែងរកយុត្តិធម៌ផងដែរ។

ក្រសួងកិច្ចការនារី បានស្នើសុំធ្វើកិច្ច សហការជាមួយនឹងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ដើម្បីការស្រាវជ្រាវនិងពិនិត្យលទ្ធភាពក្នុងការធ្វើជាតំ ណាងផ្លូវច្បាប់ដល់កញ្ញាមានពេជ្រ រីតា។ សេចក្តីរាយការណ៍បានបន្តថាក្រសួងកិច្ចការនារី បានធ្វើកិច្ចការរក យុត្តិធម៌នេះ ដោយមានកិច្ចសហការពីអគ្គស្នងការដ្ឋាននគរបាលជាតិផងដែរ។

ទាក់ទងនឹងរឿងដដែលនេះថែមទៀត មន្ត្រីនាំពាក្យក្រសួងយុត្តិធម៌ លោករដ្ឋលេខាធិការ គឹមសន្តិភាព បាន បញ្ជាក់ក្នុងបណ្តាញសង្គមរបស់លោកថា ក្រសួងយុត្តិធម៌បានតាមដានយកចិត្តទុកដាក់ចំពោះព័ត៌មាននេះ និង បានស្នើសុំស្ថាប័នតុលាការ យកចិត្តទុកដាក់ក្នុងការស្រាវជ្រាវលើសំណុំរឿងទាំង២នេះ ឲ្យបានច្បាស់លាស់ ដើម្បីស្វែងរកការពិតនៃអង្គហេតុទំនាស់និងផ្តល់យុត្តិធម៌ដល់ភាគីពាក់ព័ន្ធ។ មន្ត្រីនាំពាក្យក្រសួងយុត្តិធម៌ដដែល បានសរសេរថា ដើម្បីកំណត់ភាគីណាមួយខុសដែលត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ គឺត្រូវការស្រាវជ្រាវឲ្យ បានច្បាស់លាស់ពេញលេញនិងគ្រប់ជ្រុងជ្រោយដើម្បីរកឲ្យឃើញដំណើររឿងពិតនិងអង្គហេតុពិតប្រាកដ ក្នុង សំណុំរឿងទាំង២នេះ។

https://www.youtube.com/watch?v=sFXp7b1WUvI
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner