កម្ពុជាគ្រោងប្រើប្រព័ន្ធផ្កាយរណបចិន តាមដានប្រព័ន្ធដឹកជញ្ជួន (Video Inside)

កម្ពុជាគ្រោងនឹងប្រើប្រពន្ធ័ផ្កាយរណបចិន BeiDou GPS ជាប្រយោជន៍លើការតាមដាន ប្រពន្ធ័ដឹកជញ្ជូន កម្ពុជា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការដឹកជញ្ជូនលើសទំងន់កំណត់។ គម្រោងនោះត្រូវបានលើក ឡើងក្នុងកិច្ចពិភាក្សាការងារតាមប្រពន្ធ័វីដេអូពីចម្ងាយរវាងទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលជារដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន ជាមួយក្រុមហ៊ុនសាជីវកម្ម China Great Wall Industry Corporation ដើម្បី ការ ប្រើប្រាស់ប្រព័ន្ធ Beidou GPS សម្រាប់បំពាក់លើយានយន្ត និងនាវា ដើម្បីចូលរួមធានាសុវត្ថិភាពក្នុងការដឹក ជញ្ជូននៅកម្ពុជា និងនៅក្នុងតំបន់អាស៊ាន។ កិច្ចពិភាក្សាដែលបានធ្វើកាលថ្ងៃទី១១ឧសភា ទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល បានសម្តែងនូវការអបអរសាទរចំពោះប្រទេសចិន ដែលសម្រេចបានជោគជ័យ ក្នុងការប្រកាសដាក់ ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធផ្កាយរណប Beiduo GPS នៅទូទាំងពិភពលោក និងបានស្វាគមន៍ ចំពោះ ក្រុមហ៊ុនដែលត្រៀមបើកការិយាល័យតំណាងរបស់ខ្លួនប្រចាំកម្ពុជា ដើម្បីការប្រើប្រាស់ប្រព័ន្ធផ្កាយរណប GPS នោះ នៅក្នុងតំបន់អាស៊ាន ចូលរួមក្នុងការធានាសុវត្ថិភាព ការដឹកជញ្ជូន ទាំងផ្លូវគោក និងផ្លូវទឹក។ 

ទេសរដ្ឋមន្ត្រី កម្ពុជា បានថ្លែងថា ក្រសួងសាធារណការ បានត្រៀមលក្ខណៈជាស្រេចក្នុងការសហការលើការ ជំរុញការប្រើ ប្រាស់ប្រព័ន្ធផ្កាយរណប GPS Beidou នៅកម្ពុជា ដែលជាប្រយោជន៍ដល់ការដឹកជញ្ជូន ហើយកម្ពុជា គ្រោងនឹង លើកយកប្រធានបទនោះ ទៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន, កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានបូកកូរ៉េ, កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានបូកចិន និងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានបូកជប៉ុន ដែលកម្ពុជា គ្រោង ធ្វើជាម្ចាស់ផ្ទះនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ នៅលើទឹកដីអង្គរដោយផ្ទាល់ ប្រសិនបើស្ថានភាពជំងឺកូវីដ-១៩មាន ភាពធូរស្រាល ឬតាមប្រព័ន្ធវីដេអូពីចម្ងាយ។ 

ទេសរដ្ឋមន្ត្រីកម្ពុជា បានសំណូមពរឱ្យក្រុមហ៊ុនចិន ជំរុញការបំពាក់ BeiDou GPS ៥៥០គ្រឿងដែលបានគ្រោង ទុកនោះ ឱ្យបានទាន់ពេលវេលា ដើម្បីក្រសួងអាចយកជាបទពិសោធន៍ និងមានមូលដ្ឋាន ដើម្បីជំរុញការប្រើ ប្រាស់នៅកម្ពុជា ព្រមទាំងអាចប្រើប្រាស់ដើម្បីពិភាក្សា ជាមួយរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាននាចុងឆ្នាំ២០២១ខាង មុខនេះ។

ប្រព័ន្ធ Beidou GPS គឺជាប្រព័ន្ធមួយ ដែលមានសារៈប្រយោជន៍អាចចូលរួមចំណែកក្នុងការ ស្វែងរកដំណោះ ស្រាយលើការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍, ការដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិត កំណត់ដោយច្បាប់, ការបើកបរហួសល្បឿនកំណត់ដោយច្បាប់ និងការតាមដានលើយានយន្តមិនចូលទៅក្នុងស្ថានីយថ្លឹងទម្ងន់នោះជា ដើម។

ក្រសួងសាធារណការនិងដឹកជញ្ជួនកម្ពុជា បានថ្លែងរំពឹងថា ការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់នៃ ប្រព័ន្ធ BeiDou GPS នោះ នឹងផ្តល់ដង្ហើមជីវិតថ្មីទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា សមស្របជាមួយ នឹងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រខ្សែក្រវាត់និងផ្លូវរបស់ប្រទេសចិនផងដែរ។  ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនសាជីវកម្ម China Great Wall Industry Corporation បាន ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពីការជំរុញ ប្រព័ន្ធ BeiDou GPS បច្ចេកវិទ្យា ចាប់រលក សញ្ញាពីចម្ងាយ (Remote Sensing) និងប្រព័ន្ធផែនទីផ្លូវថ្នល់ នៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ២០២០។

https://www.youtube.com/watch?v=zQ9FFfE_-AI
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner