អ្នកជម្ងឺ៣៣៣នាក់ ព្យាបាលជាសះស្បើយ ពីមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ (Video Inside)

អ្នកជំងឺកូវីដ-១៩ ចំនួន៣៣៣នាក់ ត្រូវបានព្យាបាលជាសះស្បើយ និងបានអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញនា រសៀលថ្ងៃទី១២ឧសភានេះ។ យោងតាមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA ការព្យាបាល ជាសះស្បើយដល់អ្នកជម្ងឺ៣៣៣នាក់នោះ និងបានវិលត្រឡប់ទៅវិញថ្ងៃនេះគឺស្ថិតក្នុងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ។

សេចក្តីរាយការណ៍របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA បានបញ្ជាក់ថា ក្រុមគ្រូពេទ្យបានណែនាំឲ្យអ្នកជាសះស្បើយទាំង៣៣៣នាក់នោះ ត្រូវ ធ្វើចត្តាឡីស័កខ្លួនឯងដាច់ ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព។ នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល កោះពេជ្រនោះផងដែរ កាលពីថ្ងៃទី១១ឧសភាម្សិលមិញ ក៏បានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន៩១ នាក់ផងដែរ។

យោងតាមក្រសួងសុខាភិបាល ការព្យាបាលជាសះស្បើយរយៈពេល២៤ម៉ោងចុងក្រោយនេះ មាន ចំនួន៣៦៩នាក់, ចំណែកការព្យាបាលជាសះស្បើយថ្មីទាំង៣៣៣នាក់ និងទើបបានចាកចេញនារសៀលថ្ងៃនេះ នៅមិនទាន់បានរាប់បញ្ចូលក្នុងសេចក្តីរាយការណ៍បញ្ជាក់បន្ថែមលើចំនួន៣៦៩នាក់នោះនៅឡើយទេ។

https://www.youtube.com/watch?v=CCBhZ-syzxc
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner