អូស្ត្រាលីផ្តល់ថវិកា៤លានដុល្លារអូស្ត្រាលី ដល់កម្ពុជាទប់ទល់ជម្ងឺកូវីដ១៩ (Video Inside)

រដ្ឋាភិបាលអូស្រ្តាលី បានផ្តល់ថវិកា៤លានដុល្លារអូស្រ្តាលីបន្ថែមទៀតចំពោះរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់ការគាំទ្រជាបន្ទាន់ដល់ការឆ្លើយតបនិងការស្តារឡើងវិញរបស់ប្រទេសកម្ពុជាចំពោះជំងឺកូវីដ-១៩ ។ ការផ្តល់ ថវិកាជួយប្រទេសកម្ពុជាដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩នេះ បានបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌ មាន រួមមួយរបស់ស្ថាទូតអូស្ត្រាលីប្រចាំកម្ពុជា និងអង្គការUNDPប្រចាំ កម្ពុជា។

សេចក្តីប្រកាសបញ្ជាក់ថាថវិកានោះ គឺជាថវិកាបន្ថែមលើមូលនិធិពង្រឹងភាពធន់របស់អូស្ត្រាលី និង UNDP ដែលជាយន្តការមួយប្រកបដោយភាពទន់ ភ្លន់ ដែលបាននិងកំពុងផ្ដល់ការគាំទ្រដល់កម្ពុជាក្នុងការ ឆ្លើយតបនិងស្ដារផលប៉ះពាល់សង្គមសេដ្ឋកិច្ចដែល បង្កឡើងដោយសារការរាតត្បាតជាសកលនៃជំងឺកូវីដ១៩។

ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅប្រទេសកម្ពុជា លោក Pablo Kang បានមានប្រសាសន៍ថា ជំងឺកូវីដ-១៩ បានធ្វើឳ្យមានបញ្ហាប្រឈមបន្ទាន់ដល់សេដ្ឋកិច្ចកម្ពុជា និងជីវភាពរស់នៅរបស់ប្រជាជនក្នុងប្រទេស។ ក្នុងនាមជាដៃគូ និងមិត្តភក្តិយូរអង្វែង ប្រទេសអូស្ត្រាលី គឺចង់ ធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីសម្រាលផលប៉ះពាល់ ទាំងនោះ ជាពិសេសផលប៉ះពាល់មកលើ មនុស្សដែលងាយរងគ្រោះជាងគេ។

ថវិកា៤លានដុល្លារអូស្ត្រាលីបន្ថែមនេះ នឹងត្រូវប្រើប្រាស់សម្រាប់បន្តការអនុវត្តការងារ ពង្រឹងកម្មវិធីជំនួយសង្គម និងគាំទ្រដល់អាជីវកម្មនៅក្នុងស្រុក ដើម្បីសម្របខ្លួនទៅស្ថានភាពដែលពួកគេជួបប្រទះ ក្នុងអំឡុងពេលដែល មានការរាតត្បាតជាសកលនៃជំងឺនោះ ព្រមទាំងអាទិភាពដទៃទៀតដែលនឹងត្រូវកំណត់ តាមរយៈការពិគ្រោះ យោបល់ជាមួយនឹងរដ្ឋាភិបាលកម្ពុជា និងសង្គមស៊ីវិល។

https://www.youtube.com/watch?v=hkqmdPc1BIg
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner