ខេត្តតាកែវ រកឃើអ្នកឆ្លងកូវី-១៩ ចំនួន ៥០នាក់ថ្មីបន្ថែមទៀត

អត្ថបទដោយ៖
ធី ដា

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី១៤ ឧសភានេះបានឲ្យដឹងថា តាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៥០នាក់។ អ្នកវិជ្ជមានទាំង ៥០នាក់ មានម្នាក់រស់នៅត្រាំកក់, ស្រុកអង្គរបុរីម្នាក់, ស្រុកកោះអណ្ដែតម្នាក់, ស្រុកព្រៃក្បាសចំនួន៤២នាក់ និងស្រុកបាទីចំនួន ៥នាក់។

រដ្ឋបាលខេត្តតាកែវបានអំពាវនាវដល់ប្រជាពលរដ្ឋ និងក្រុមគ្រួសារដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំង៥០នាក់នោះ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់សំណាក ដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតបំផុត ហើយត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមវិធានការរបស់ក្រសួងសុខាភិបាល។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner