លោក បូរីស ចនសុន បង្ហាញអារម្មណ៍ធុញថប់នឹងការកើនឡើងខ្លាំងករណីឆ្លងវីរុស Covid-19 បំប្លែងខ្លួនថ្មីឥណ្ឌានៅក្នុងចក្រភពអង់គ្លេស (មានវីដេអូ)

អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន និយាយថា រូបលោកមានអារម្មណ៍ធុញថប់ជាខ្លាំង ជុំវិញការកើនឡើងនៅក្នុងចក្រភពអង់គ្លេស ចំពោះករណីឆ្លងវីរុស Covid-19 បំប្លែងខ្លួនថ្មី B.1.617 ដែលរកឃើញដំបូងនៅឥណ្ឌា នៅមុនពេលបោះជំហានដ៏ធំបន្ទាប់ នោះគឺការបន្ធូរបន្ថយវិធានការណ៍បិទខ្ទប់ ។
នាយករដ្ឋមន្រ្តីអង់គ្លេសរូបនេះបាននិយាយយ៉ាងដូច្នេះថា វាគឺជាវីរុសបំប្លែងខ្លួនថ្មីដ៏គួរអោយព្រួយបារម្ភ… យើងពិតជាធុញថប់នឹងវា… ។ នៅក្នុងការវាយតម្លៃចុងក្រោយបង្អស់របស់ខ្លួន ដែលត្រូវបានចេញផ្សាយកាលពីព្រហស្បតិ៍សប្តាហ៍នេះ សាកលវិទ្យាល័យ អ៊ឹមភើរៀ ទីក្រុងឡុង បានបញ្ជាក់ថា ករណីឆ្លងទូទៅបានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីខែសីហា បន្ទាប់ពីមានការបិទខ្ទប់យ៉ាងតឹងរ៉ឹង និងការទទួលជោគជ័យចំពោះការចាក់វ៉ាក់សាំងបង្ការដល់ប្រជាជន ។ ទោះជាយ៉ាងណា ពួកគេក៏បានព្រមានដែរថា វីរុសកូវីដ១៩បំប្លែងខ្លួនថ្មីមកពីឥណ្ឌាគួរតែចាត់វិធានការណ៍ត្រួតពិនិត្យអោយបានដិតដល់បំផុត ។
គួរបញ្ជាក់ថា ការសិក្សាថ្មីមួយដែលហៅថា រីក (REACT) រកឃើញថា វីរុសបំប្លែងខ្លួនថ្មី B.1.617 មកពីឥណ្ឌាដែលត្រូវបានគេចាត់ទុកថា ជា “ការព្រួយបារម្ភកម្រិតសកល” ពីព្រោះវាអាចចម្លងបានកាន់តែលឿនរហ័សនោះ ត្រូវបានគេរកឃើញរហូតដល់៧.៧ភាគរយនៅក្នុងចំណោមករណី១២ម៉ឺន៧ពាន់ករណី ដែលបានធ្វើតេស្តនៅចន្លោះថ្ងៃទី១៥ ខែមេសា និងថ្ងៃទី៣ ខែឧសភាកន្លងមកនេះ ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner