រដ្ឋបាលក្រុងកោះរ៉ុង ទទួលបានរថយន្តដឹកសំរាម ១គ្រឿង ពីក្រសួងបរិស្ថាន

រដ្ឋបាលក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ បានទទួលរថយន្តដឹកសំរាម ប្រភេទ Dump Type (បែនមានទ្រុង) ចំណុះ២,៥តោន ចំនួន ១គ្រឿង ដោយបានរៀបចំតុបតែង និងបំពាក់GPS រួចជាស្រេចពីក្រសួងបរិស្ថាន។

គម្រោងរថយន្តដឹកសំរាមនេះ នឹងចូលរួមគាំទ្រផ្តល់សេវាប្រមូល សម្អាត ដឹកជញ្ជូនសំរាម សំណល់រឹងនៅក្នុងមូលដ្ឋាន តសាមីផែនការនៃរដ្ឋបាលក្រុង ដែលពង្រីកសេវាប្រមូលដោយខ្លួនឯង ឱ្យស្អាត ឱ្យអស់ ទាន់ពេល និងធានានិរន្តរភាព និងធ្វើភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាមសំណល់រឹង ដោយរៀបចំធ្វើការប្រមូល សម្អាត ដឹកជញ្ជូន ទុកដាក់ កែច្នៃ និងទាញយកធនធានពីសំរាម ព្រមទាំងចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner