ករណីឆ្លង Covid-19 ថ្មីៗនៅឥណ្ឌា កើនឡើងយ៉ាងលើស២៤លានករណី ខណៈដែលវីរុសបំប្លែងខ្លួនថ្មីឆ្លងរាលដាលទូទាំងពិភពលោក (មានវីដេអូ)

ឥណ្ឌា៖ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ដែលត្រូវបានរាយការណ៍នៅក្នុងប្រទេសឥណ្ឌា បានកើនឡើងលើស២៤លានករណីហើយគិតត្រឹមថ្ងៃសុក្រសប្តាហ៍នេះ ស្របពេលដែលវីរុសបំប្លែងខ្លួនថ្មីត្រូវបានគេរកឃើញដំបូងក្នុងប្រទេសមួយនេះ បាននិងកំពុងឆ្លងរីករាលដាលនៅទូទាំងសកលលោក ។
អត្រាស្លាប់ដោយសារជំងឺ COVID-19 នៅតែស្ថិតក្នុងកម្រិតខ្ពស់ដដែលនៅទូទាំងប្រទេសឥណ្ឌា ដោយអ្នកជំងឺសរុប៤ពាន់នាក់ទៀតបានស្លាប់ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ ខណៈអ្នកឆ្លងជំងឺនេះសរុប៣៤ម៉ឺន៣ពាន់១៤៤នាក់ត្រូវបានរកឃើញនៅក្នុងរយៈពេលដូចគ្នា ។ ទោះបីជាករណីឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 នៅតែស្ថិតក្នុងកម្រិតខ្ពស់ក្តី ក៏ប្រទេសឥណ្ឌាមិនធ្វើការបិទប្រទេសទាំងមូលដែរ ខណៈបណ្តារដ្ឋមួយចំនួនបានសម្រេចចិត្ត lockdown និងរាំងខ្ទប់ការធ្វើដំណើរមិនចាំបាច់ខ្លះៗប៉ុណ្ណោះ ។
សម្រាប់យុទ្ធនាការការចាក់វ៉ាក់សាំងបង្ការ COVID-19 វិញ ឥណ្ឌាសម្រេចបាន ១៧៩លានដូសគិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ។ ដោយឡែកការធ្វើតេស្តរក COVID-19 នៅទូទាំងប្រទេសក៏កំពុងស្ថិតក្នុងភាពសកម្មផងដែរ ដោយគិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រជាជនឥណ្ឌាសរុបជាង៣១១លាននាក់ហើយត្រូវបានធ្វើតេស្តរកជំងឺនេះ ក្នុងចំណោមប្រជាជនសរុបជាង១ពាន់៣រយលាននាក់ ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner