អាជ្ញាធរសុខាភិបាលអាមេរិកបញ្ជាក់ថា អ្នកចាក់វ៉ាក់សាំងពេញលេញអាចចូលរួមក្នុងសកម្មភាពទាំងក្នុង និងក្រៅ ដោយមិនបាច់ពាក់ម៉ាស់ឬរក្សាគម្លាតឡើយ (មានវីដេអូ)

អាមេរិក៖ មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងអាមេរិក (CDC) នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះប្រកាសថា ខ្លួនបានដកចេញនូវវិធានការណ៍តម្រូវឱ្យពាក់ម៉ាស់សម្រាប់មនុស្សដែលបានទទួលវ៉ាក់សាំងបង្ការជំងឺ Covid-19 ពេញលេញ ។
ស្របពេលជាមួយគ្នានេះដែរ នាយកមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងអាមេរិក (CDC) លោកស្រី រ៉ូឆែល វ៉ាឡិនស្គី ក៏បានអះអាងដែរថា អ្នកដែលបានទទួលវ៉ាក់សាំងពេញលេញអាចចូលរួមក្នុងសកម្មភាពទាំងក្នុងនិងក្រៅ ទាំងធំឬតូច ដោយមិនបាច់ពាក់ម៉ាស់ ឬរក្សាគម្លាតនោះទេ ។
ទោះជាយ៉ាងណាក៏ដោយ ការប្រកាសខាងលើនេះ បានបង្កឱ្យមានប្រតិកម្មដ៏រីករាយចំពោះអ្នកខ្លះ ខណៈដែលអ្នកផ្សេងទៀតនៅតែប្រុងប្រយ័ត្ន ហើយនិយាយថា ពួកគេនឹងបន្តពាក់ម៉ាស់ជាសាធារណៈ ដើម្បីជាការប្រុងប្រយ័ត្ន ទោះបីជាបានចាក់វ៉ាក់សាំងពេញលេញក៏ដោយ ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner