ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគ្រោងបើកកិច្ចប្រជុំជាលើកទី៣តាមអនឡាញ ក្នុងគោលបំណងបន្ធូរបន្ថយអំពើហិង្សារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន (មានវីដេអូ)

Video: https://fb.watch/5u00TZyyW9/

បរទេស៖ ប្រភពពីមន្រ្តីការទូតបាននិយាយថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) គ្រោងរៀបចំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូអនឡាញ នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ស្ថិតក្នុងគោលបំណងបន្ធូរបន្ថយអំពើហិង្សាដោយប្រដាប់អាវុធរវាងប្រទេសអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន (ក្រុមហាម៉ាស់) ។
កិច្ចប្រជុំជាលើកទី៣របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិខាងលើនេះ បានគ្រោងធ្វើឡើងស្របពេលស្រាអែល នៅថ្ងៃសុក្រនេះ បានចាប់ផ្ដើមដាក់ពង្រាយកងទ័ពជើងគោក និងរថក្រោះ រួមទាំងបង្កើនការបាញ់កាំភ្លើងធំ និងការវាយប្រហារតាមផ្លូវអាកាសប្រឆាំងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន (ក្រុមហាម៉ាស់) នៅតំបន់ហ្គាហ្សា ខណៈគ្រាប់រ៉ុក្កែតនៅតែបន្តផ្លោងចូលកាន់តែជ្រៅក្នុងទឹកដីអ៊ីស្រាអែល ។ យោធាអ៊ីស្រាអែលមិនទាន់បានបញ្ជាក់អ្វីលម្អិតឡើយ ពាក់ព័ន្ធនឹងការដាក់ពង្រាយកងទ័ពជើងគោកខាងលើនេះនៅឡើយទេ តែកងទ័ពអ៊ីស្រាអែលបានឱ្យដឹងថា ខ្លួនបានដាក់ពង្រាយកងទ័ពជើងគោក និងរថក្រោះជាច្រើនគ្រឿងនៅតាមតំបន់ព្រំដែន ដោយបង្កឱ្យមានការព្រួយបារម្ភថា កងទ័ពអ៊ីស្រាអែលអាចនឹងបើកប្រតិបតិ្តការទ្រង់ទ្រាយធំវាយលុកចូលក្នុងតំបន់ហ្គាហ្សា ។
គិតត្រឹមព្រឹកថ្ងៃសុក្រនេះ មនុស្ស១០៩នាក់ ក្នុងនោះមានកុមារ២៩នាក់ក្នុងតំបន់ហ្គាហ្សាត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់យោធាអ៊ីស្រាអែល ខណៈដែលភាគីអ៊ីស្រាអែលមានមនុស្ស៧នាក់បានស្លាប់នៅក្នុងប្រទេសអ៊ីសា្រអែល ដោយសារការវាយប្រហារដោយគ្រាប់រ៉ុក្កែតរបស់ក្រុមហាម៉ាស់ ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner