ខេត្តព្រះសីហនុ ស្នើដាក់ទោសតាមច្បាប់ លើកម្មករគេចវេះពីចត្តាឡីស័កទៅខេត្តកែប (Video Inside)

កម្មករម្នាក់ក្នុងខេត្តព្រះសីហនុដែលបានគេចវេះពីការកំពុងធ្វើចត្តាឡីស័កលួចធ្វើដំណើរចេញទៅក្រៅខេត្ត ត្រូវបានរដ្ឋបាលខេត្ត បានជម្រុញរកការដាក់ទោសតាមច្បាប់។ បុរសអាយុ២១ឆ្នាំឈ្មោះ សំសុវណ្ណៈ នៃកម្មករ រោងចក្រ WEC Manufacturing ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានលួចធ្វើដំណើរ ចាកចេញពីកន្លែងហាមឃាត់ធ្វើចត្តាឡីស័ក ទៅកាន់ខេត្តកែបនៃអសយដ្ឋានភូមិកំណើតរបស់ខ្លួនក្នុងភូមិកំពង់ត្រឡាច, សង្កាត់ព្រៃធំ នៃក្រុងកែប។

អភិបាលខេត្តព្រះសីហនុលោក គួច ចំរើន នៅថ្ងៃទី១៤ឧសភាបាន ស្នើឲ្យ ខេត្តកែបចាត់វិធានការច្បាប់ចំពោះបុគ្គលដែលគេចចេញពីការធ្វើចត្តាឡីស័កនេះ។ អភិបាលខេត្តព្រះសីហនុ បានចាត់ទុកការគេចវេះបស់បុគ្គលនោះ ថាជាចេតនាបំពានមាត្រាទី៧ នៃច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

មាត្រាទី៧ នៃ ច្បាប់ បានចែងថាអំពើគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីកន្លែងធ្វើចត្តាឡីស័កក្នុងអំឡុងពេលធ្វើចត្តាឡី ស័កកំណត់ដោយក្រសួងសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានទៅ១០លានរៀល កាលបើអំពើនោះបានបណ្ដាលឲ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ។

https://www.youtube.com/watch?v=WJTcvXgj47U
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner