ជនជាតិចិនពីរនាក់នៅសណ្ឋាគារឡាវ៉ាន់យ៉ា ប៊ូទីក ឆ្លងកូវីដ១៩ (Video Inside)

ប្រជាពលរដ្ឋណាដែលធ្លាប់ធ្លាប់មានទំនាក់ទំនងជាមួយជនជាតិចិនស្នាក់នៅសណ្ឋាគារឡាវ៉ាន់យ៉ា ប៊ូទីក ត្រូវ ប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព។ សណ្ឋាគារឡាវ៉ាន់យ៉ា ប៊ូទីក មានទីតាំងស្ថិតនៅផ្ទះលេខ ១៦ ផ្លូវលេខ ២២៨ កែង ផ្លូវលេខ ៥៥ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១៤ឧសភាឆ្នាំ២០២១ បានជូនដំណឹងថា មានជនជាតិចិនចំនួន២នាក់ ត្រូវបានរកឃើញ វិជ្ជមានកូវីដ ១៩ ដែលពួកគេបានស្នាក់នៅសណ្ឋាគារ ឡាវ៉ាន់យ៉ា ប៊ូទីក នោះចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១២ឧសភាឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ, អ្នករត់កង់បីដែលធ្លាប់បានដឹកជញ្ជួន ជនជាតិចិនទាំង២នាក់នោះ និងប្រជាពលរដ្ឋ ដែលមានទំនាក់ទំនងជាមួយ ជនជាតិចិនទាំង២ដែល ស្នាក់នៅ សណ្ឋាគារនោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលបានប៉ះពាល់ ជាមួយអ្នកជំងឺកូវីដ-១៩ទាំង២នាក់។

https://www.youtube.com/watch?v=drgzSnlNioU
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner