អតីតមន្ត្រីបក្សប្រឆាំងវិលត្រឡប់មកកម្ពុជាវិញ ក្រោយការលើកលែងទោស (Video Inside)

អតីតមន្ត្រីជាន់ខ្ពស់ នៃអតីតបក្សឆាំងម្នាក់ វិលត្រលប់មកដល់កម្ពុជាវិញ ក្រោយមានការលើកលែងទោសពី ប្រមុខរាជរដ្ឋាភិបាល។ លោកស្រី ថាក់ ឡានី ដែលនិរទេសខ្លួនទៅក្រៅប្រទេស តាមពួកក្រុមឧទ្ទាមក្រៅច្បាប់ ដឹកនាំដោយបុគ្គល សម រង្ស៊ី បានវិលត្រឡប់មកវិញនៅថ្ងៃទី១៤ឧសភានេះវិញហើយ តាមច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ។

លោកស្រី ថាក់ ឡានី បានប្រាប់សារព័ត៌មានក្នុងស្រុកថា លោកស្រីរំភើប រីករាយដែលបានវិលត្រលប់មកកាន់មាតុភូមិវិញ ក្រោមការសណ្ដោសប្រោសប្រណីពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ លោកស្រីបញ្ជាក់ថា ចាប់តាំងពីលោកស្រីចេញពីប្រទេសកម្ពុជាទៅស្នាក់នៅប្រទេសស៊ុយអែត តាមអតីតមេដឹកនាំនៃអតីតបក្សប្រឆាំង លោកស្រីបានរស់នៅម្នាក់ឯង កណ្ដោចកណ្ដែង ហើយអតីតមេដឹកនាំ នៃអតីតបក្សប្រឆាំងរូបនោះ មិនដែលមកសួរសុខទុក្ខលោកស្រីម្ដងណាឡើយ។

លោកស្រីថាក់ ឡានី និងស្វាមី បាន ថ្លែងអំណរគុណ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលតែងជួយដោះស្រាយទុក្ខលំបាកដល់ ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដោយមិនប្រកាន់និន្នាការនយោបាយឡើយ ។

គួរបញ្ជាក់ថា លោកស្រី ថាក់ ឡានី ត្រូវបានប្រមុខរដ្ឋស្ដីទីចេញព្រះរាជក្រឹត្យ លើកលែងទោស កាលពីថ្ងៃទី៣ មីនា ឆ្នាំ២០២១ តាមការស្នើសុំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៕

https://www.youtube.com/watch?v=blMcSHDPXLg
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner