ក្រុមប្រតិបត្តិការត្រៀមសំអាតគ្រាប់មិនទាន់ផ្ទុះ ក្នុងការដ្ឋានថ្មីទី២ នៅខេត្តកណ្តាល (Video Inside)

ក្រុមប្រតិបត្តិបោសសំអាតគ្រាប់មិនទាន់ផ្ទុះនៅក្នុងទឹកទន្លេ បានត្រៀមអនុវត្តការបោសសំអាតក្នុងការដ្ឋានទី២ របស់ខ្លួនដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងខេត្តកណ្តាល។ នាវាចម្បាំងមួយគ្រឿងរបស់អតីតកងទាហានលន់នល់ ក្នុងទសវត្ស១៩៧០ ត្រូវកងទ័ពរំដោះបាញ់លិច នៅក្នុងឃុំបឹងគ្រំ នៃស្រុកល្វាឯម ដែលគិតមកទល់នឹងពេលនេះ មានរយៈជិត៥០ឆ្នាំហើយ។

នាព្រឹកថ្ងៃទីទី១៤ឧសភានេះ ក្រុមការងាររៀបចំប្រតិបត្តិការបោសសំអាតគ្រាប់ក្នុង ទឹកដឹកនាំដោយនាយឧត្តមសេនីយ៍ ជា សុគន្ធា នាយករងខុទ្ទកាល័យសម្ដេចក្រឡាហោម បានចុះទៅពិនិត្យទី តាំងនៃការដ្ឋានទី២នោះដោយផ្ទាល់។

យោងតាមសេចក្តីរាយការណ៍ ការដ្ឋានទី២នៅឃុំបឹងគ្រំ ស្រុកល្វាឯម នេះ ត្រូវក្រុមការងារបានស្រាវជ្រាវថា នាវាចម្បាំងដែលបានលិចកាលពីអតីតកាលសម័យសង្គ្រាមនោះ គឺជានាវា ដែលអាចផ្ទុកចំណុះបានប្រមាណ៨០០តោន។

សូមបញ្ជាក់ថា ប្រតិបត្តិការត្រៀមបោសសំអាតគ្រាប់មិន ទាន់ផ្ទុះនៅក្នុងទឹកទន្លេក្នុងការដ្ឋានទី២នេះ គឺនៅបន្ទាប់ពីកិច្ចប្រតិបត្តិការក្នុងការដ្ឋានទី១ ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ទើបបានបញ្ចប់ដោយជោគជ័យ បន្ទាប់ពីក្រុមការងារបាន ស្រង់ គ្រាប់យុទ្ធភណ្ឌបានជាង១៦តោន រួមទាំងសម្ភារៈសឹក បំណែកឆ្អឹងសព និងបានបស្រង់នាវា ដែលលិចនោះ ឡើងមកលើគោកជាស្ថាពរ ក្នុងកិច្ចប្រតិបត្តិការរយៈពេល៦ខែ។

https://www.youtube.com/watch?v=faKTa2cdXTs
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner