អំពើហិង្សាកំពុងអង្រួនតំបន់ហ្គាហ្សា អ៊ីស្រាអែល និងតំបន់វេសប៊ែង ស្របពេលដែលចំនួនអ្នកស្លាប់ និងរបួសក៏កំពុងកើនឡើងផងដែរ (មានវីដេអូ)

ហ្គាហ្សា៖ យន្តហោះចម្បាំងអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសជាថ្មីនៅក្នុងតំបន់ហ្គាហ្សា នៅព្រឹកថ្ងៃសៅរ៍នេះ ហើយក្រុមសកម្មប្រយុទ្ធហាម៉ាសបានឆ្លើយតបវិញ ដោយការបាញ់រ៉ុក្កែតចូលទឹកដីអ៊ីស្រាអែល ខណៈដែលក្រុមអ្នកការទូតអាមេរិក និងអារ៉ាប់កំពុងស្វះស្វែងបញ្ចប់អំពើហិង្សានេះ ។
ដោយគ្មានសញ្ញាណាមួយនៃការបញ្ចប់ការប្រយុទ្ធគ្នានោះ អ្នកស្លាប់ និងរបួសបានកើនឡើងកាន់តែខ្លាំង ដោយប៉ាឡេស្ទីនរាយការណ៍ថា មានមនុស្សចំនួន១១នាក់បានស្លាប់នៅក្នុងតំបន់វេសប៊ែង ចំពេលមានការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងកងកម្លាំងសន្តិសុខអ៊ីស្រាអែល ។ ក្រុមមន្ត្រីពេទ្យប៉ាឡេស្ទីននិយាយថា យ៉ាងហោចណាស់មនុស្សចំនួន១២៨នាក់ត្រូវបានសម្លាប់នៅក្នុងតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃចន្ទមក ក្នុងនោះមានកុមារ៣១នាក់ ស្ត្រី២០នាក់ និង៩៥០នាក់ផ្សេងទៀតរងរបួស ។ អាជ្ញាធរអ៊ីស្រាអែលនិយាយថា ក្នុងចំណោមមនុស្ស៨នាក់ដែលបានស្លាប់នៅក្នុងប្រទេសអ៊ីស្រាអែល មានទាហានល្បាតនៅតាមព្រំដែនហ្គាហ្សាម្នាក់ និង ជនស៊ីវិល៦នាក់ រួមទាំងកុមារ២នាក់ផងដែរ ។
នៅមុនសម័យប្រជុំនៃក្រុមប្រឹក្សាសន្តិសុខអង្គសហប្រជាជាតិ នៅថ្ងៃអាទិត្យដើម្បីពិភាក្សាពីស្ថានការណ៍នេះ ប្រេសិតរបស់រដ្ឋបាលលោក ចូ បៃដិន គឺលោក ហាឌី អាម ជាឧបការីរងទទួលបន្ទុកកិច្ចការអ៊ីស្រាអែល និងប៉ាឡេស្ទីន បានធ្វើដំណើរទៅចូលរួមកិច្ចប្រជុំនេះកាលពីថ្ងៃសុក្រ ។ ស្ថានទូតអាមេរិកប្រចាំនៅអ៊ីស្រាអែលនិយាយថា គោលបំណង គឺដើម្បីពង្រឹងតម្រូវការ ដើម្បីធ្វើការងារឆ្ពោះទៅរកភាពស្ងប់ស្ងាត់ប្រកបដោយចីរភាព ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner