ចិនទទួលជោគជ័យជាប្រវត្តិសាស្រ្ត ក្រោយយានចល័ត Tianwen-1 របស់ប្រទេសខ្លួនចុះចតដោយជោគជ័យលើផ្ទៃភពអង្គារ (មានវីដេអូ)

ចិន៖ យានចល័ត (Rover) របស់បេសកកម្មស្រាវជ្រាវភពអង្គាររបស់ចិន ធានវិន-១ (Tianwen-1) នៅព្រឹកថ្ងៃសៅរ៍នេះ បានធ្វើការចុះចតដោយជោគជ័យ នៅក្នុងតំបន់់មួយមានឈ្មោះថា យូថូភា ផ្លានីធា (Utopia Planitia) ស្ថិតនៅអឌ្ឍគោលខាងជើងនៃភពអង្គារ ។
ជាមួយគ្នានេះ មន្ត្រីរដ្ឋបាលអវកាសជាតិចិន (CNSA) លោក ហ្គែង យ៉ាន (Geng Yan) បានបញ្ជាក់ថា ការចុះចតដំណាក់កាលចុងក្រោយ គឺមានរយៈពេល៩នាទី ហើយស្ថិតនៅក្នុងរយៈកម្ពស់១០០ម៉ែត្រពីផ្ទៃដីភពអង្គារ Tianwen-1បានព្យាយាមគណនារកទីកន្លែងសមរម្យ និងគណនាកម្រិតល្បឿនដោយស្វ័យប្រវត្តិ ដើម្បីចុះចតខ្លួនវាដោយសុវត្ថិភាព និងដោយគ្មានការបញ្ជាពីអ្នកនៅលើផែនដីឡើយ ។
វាគឺជាលើកដំបូងបំផុតហើយសម្រាប់ចិន ដែលមានយានអាចចុះចតដោយជោគ ជ័យលើភពផ្សេងទៀតក្រៅពីភពផែនដី ។ បេសកកម្ម Tianwen-1 ទាំងមូល ដែលមានផ្កាយរណប, ជើងទម្រ និងគ្រឿងយន្តចល័ត បានដំណើរការទៅយ៉ាងល្អ នៅក្រោយការបាញ់បង្ហោះសំដៅទៅរកភពអង្គារ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ហើយវាបានជ្រៀតចូលគន្លងគោចរ នៅជុំវិញភពអង្គារដោយជោគជ័យ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ៕ ប្រភព៖ ស៊ីនហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner