អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៦២លាន៥៣ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៣៧ម៉ឺននាក់ និងជាសះស្បើយ១៤០លាន៣៩ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៦២លាន៥៣ម៉ឺន៨ពាន់៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៣៧ម៉ឺន១ពាន់៤២៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៤០លាន៣៩ម៉ឺន៧ពាន់៩៩៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៣លាន៦៦ម៉ឺន៤ពាន់១៣នាក់ ស្លាប់ចំនួន៥៩ម៉ឺន៩ពាន់៣១៤នាក់ និងជាសះស្បើយចំនួន២៦លាន៧១ម៉ឺន២ពាន់៨២១នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៤លាន៣៧ម៉ឺន២ពាន់៩០៧នាក់ ស្លាប់២៦ម៉ឺន៦ពាន់២២៩នាក់ និងជាសះស្បើយ២០លាន៤៣ម៉ឺន២ពាន់៨៩៨នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៥លាន៥២ពាន់១ពាន់៣១៣នាក់ ស្លាប់ចំនួន៤៣ម៉ឺន២ពាន់៧៨៥នាក់ និងជាសះស្បើយ១៤លាន២ម៉ឺន៨ពាន់៣៥៥នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner