រដ្ឋបាលខេត្តព្រះវិហារ រកឃើញអ្នកមានវិជ្ជមានកូវីដ-១៩ ១នាក់និងបិទបណ្តោះអាសន្នមូលដ្ឋានផ្ទះសំណាក់សំណាក់ ម៉ាលីម៉ា នៅក្រុងព្រះវិហារ

អត្ថបទដោយ៖
ធី ដា

រដ្ឋបាលខេត្តព្រះវិហារបានប្រកាសថា ឈ្មោះ គេង រ៉ាឌី ភេទប្រុស អាយុ ២៦ឆ្នាំ ទីលំនៅបច្ចុប្បន្នក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានរកឃើញ វិជ្ជមានកូវីដ១៩ ដោយមន្ត្រីសុខាភិបាលនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត បុគ្គលវិជ្ជមានខាងលើបានសម្រាកក្នុងផ្ទះសំណាក់ ម៉ាលីម៉ា ស្ថិតក្នុងភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ហើយមានអ្នកពាក់ព័ន្ធផ្ទាល់ចំនួន ០៥នាក់ និងប្រយោលចំនួន ០៤នាក់។ ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះវិហារ បានសម្រេចបិទជាបណ្តោះអាសន្ននូវទីតាំងផ្ទះសំណាក់នេះចាប់ពីថ្ងៃទី១៥ ឧសភា ២០២១ រហូតមានការជូនដំណឹងជាថ្មី និងស្នើសុំឱ្យបុគ្គលពាក់ពា័ន្ធចូលរួមយកសំណាក និងអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner