ក្រុមតោខៀវនារី Chelsea បានរបូតពាន Champions League ក្រោយចាញ់ក្រុមនារី Barcelona


ក្រុមតោខៀវនារី Chelsea បានចាញ់ក្រុមនារី Barcelona វគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ដែលបានធ្វើឡើងនៅទីក្រុង Gothenburg ប្រទេសស៊ុយអែត កាលពីម្សិលមិញ ។


ការប្រកួតលេងបាន៣៦នាទី ក្រុមនារី Barcelona រកបាន៤គ្រាប់ ធ្វើសម្រេចដោយកីឡាការិនី Alexia Putellas , Aitiana Bonmati Caroline Hansen ម្នាក់មួយគ្រាប់ និងកីឡាការិនី Melanie Leupolz ធ្វើអោយចូលទីខ្លួនឯង ។ រីឯវគ្គទី២ មិនមានគ្រាប់បាល់នោះទេ ក្រុមទាំង២ រក្សា Clean Sheet រហូតដល់ចប់៩០នាទី ធ្វើអោយក្រុមនារី FC Barcelona ក្លាយជាក្រុមអេស្ប៉ាញដំបូងគេ ដែលឈ្នះ UEFA Women Champions League ។

គួរបញ្ជាក់ថា រដូវកាលនេះ ក្រុមតោខៀវ ទាំងបុរស និងនារី សិតតែមានឪកាសឡើងដល់វគ្គផ្តាច់ព្រ័ត្រពានធំ ដូចជា ពាន F A Cup ក្រុមបុរស Chelsea របូតពាន ក្រោយចាញ់ ក្រុម Leicester City ប៉ុន្តែ UEFA Champions League ត្រូវប្រកួតផ្តាច់ព្រ័ត្រជាមួយ ក្រុមមេឃខៀវ Man City នៅទីក្រុង ព័រតូ ប្រទេសព័រទុយហ្គាល់ នាថ្ងៃទី២១ ខែឧសភាខាងមុខនេះ ។


សូមបញ្ជាក់ថា ក្រុមនារី Chelsea វិញបានខកខានឱកាសបន្ថែមពាន ក្រោយពួកគេបានឈ្នះ Women Super League និង League Cup របស់អង់គ្លេសក្នុងរដូវកាលនេះ ។ ខណៈក្រុមនារី Arsenal ឈ្នះពានធំៗ៤ ក្នុងមួយរដូវកាល កាលឆ្នាំ២០០៧ គឺ UCL , Women Super League, FA Cup និង FA Women’s Premier League Cup ក្នុងប្រវត្តិសាស្ត្រក្លឹប ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner