គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) ចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា ស្ថិតនៅក្នុងខេត្តព្រះសីហនុ

គណៈកម្មាធិការជាតិ គ្រប់គ្រងនិងអភិវឌ្ឍ តំបន់ ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) ដឹកនាំដោយ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្មន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងនិងអភិវឌ្ឍ តំបន់ ឆ្នេរសមុទ្រកម្ពុជា រួមជាមួយ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.អ.ឆ.ក. ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាអនុប្រធាន គ.អ.ឆ.ក. រួមដំណើរដោយ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងសមាជិកអមដំណើរមួយចំនួនទៀត នៅព្រឹកថ្ងៃសុក្រថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ បានចុះពិនិត្យវឌ្ឍនភាព នៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា ស្ថិតនៅក្នុងខេត្តព្រះសីហនុ។ ក្នុងឱកាសនេះ ប្រតិភូបានអញ្ជើញចុះពិនិត្យស្ថានីយអាងប្រព្រឹត្តកម្មចម្រោះទឹកកខ្វក់ និងបន្ទប់ទឹកសាធារណៈតាមបណ្តោយឆ្នេរសមុទ្រ ដើម្បីឆ្លើយតបទៅនឹងគម្រោងរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយខេត្តព្រះសីហនុ ជាខេត្តប៉ូលសេដ្ឋកិច្ចប្រកបដោយសក្តានុពល។

យោងតាមលទ្ធផលបង្ហាញដោយ គ.អ.ឆ.ក.ចាប់តាំងពីបានដំណើរការគម្រោងស្តារហេដ្ឋារចនាសម្ពន្ធ័ក្នុងខេត្តព្រះសីហនុ រហូតមកដល់ចុងខែឧសភាឆ្នាំ២០២១នេះបានសម្រេចលទ្ធផលដូចខាងក្រោម៖

១.ការងារចាក់បេតុងផ្លូវសម្រេចបាន ១០០% ២.ការងារអ៊ុតកៅស៊ូបេទីម កម្រាស់ ៧០ មីលីម៉ែត្រ សម្រេចបាន ១០០% ៣.គំនូសចរាចរណ៍សម្រេចបាន ១០០% ៤.ការដំឡើងផ្លាកសញ្ញាចរាចរណ៍ សម្រេចបាន ១០០% ៥.ការដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវសម្រេចបាន ១០០% ៦.ការដាំដើមឈើសម្រេចបាន ១០០% ៧.ការងារបន្ទប់ទឹកសាធារណៈសម្រេចបាន ៩៣% ៨.បំពាក់កាមេរ៉ាសុវត្ថិភាពសម្រេចបាន ៦០% ៩.ផ្លូវប្របឆ្នេរអូរឈើទាលកាត់តាមពយតាមូង សម្រេចបាន៩៥% ១០.ការងារស្ថាបនាស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ សម្រេចបាន ១០០% ការស្ថាបនាស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ សម្រេចបាន ៨៤% និងកំពុងពិនិត្យលទ្ធភាពស្ថាបនាស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣បន្តទៀត៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner