រកឃើញវិជ្ជមានកូវីដ.១៩ ចំនួន ៣ ករណី ជាករណីលើកដំបូង លើស្រ្តីក្រោយពេលសម្រាលកូននិងប្តីនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧
សៀមរាប៖ មន្ទីរពេទ្យជ័យវរ្ម័នទី៧ បានរកឃើញវិជ្ជមានកូវីដ.១៩ ចំនួន ៣ ករណី ជាករណីលើកដំបូង។ជាក់ស្តែងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ រកឃើញស្ត្រីមានផ្ទៃពោះមកសម្រាលកូនរកឃើញវិជ្ជមានកូវីដ.១៩ ទាំងប្តី ប្រពន្ឋនិងកូនទើបសម្រាល ដោយការធ្វើតេស្តលើស្ត្រីនោះ អវិជ្ជមាន តែប្តីគាត់វិជ្ជមាន បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងបានជួយសម្រាលកូនជូនគាត់បានជោគជ័យ។
ក្រោយមួយសប្តាហ៍នៃការសម្រាលកូនធ្វើតេស្តលើស្ត្រីដដែលនោះឃើញវិជ្ជមានកូវីដ.១៩ សរុបមករកឃើញ៣ករណីទាំងប្តី ប្រពន្ឋ និងកូន ជាករណីដំបូងតាំងពីផ្ទុះនូវព្រឹត្តិការណ៍ឆ្លងរីក រាលដាលជំងឺកូវីដ-១៩កាលពី ចុងឆ្នាំ២០១៩មក ។ នេះបើតាមប្រសាសន៍របស់លោក សាស្ត្រាចារ្យ យ៉ៃ ចន្ទនា នាយកមន្ទីរពេទ្យជ័យវរ្ម័នទី ៧ឬមន្ទីរពេទ្យគន្ឋបុប្ផាទី៣សៀមរាប ខេត្តសៀមរាប ។
លោក វេជ្ជបណ្ឌិត បញ្ជាក់ថា៖បច្ចប្បន្នស្ត្រីនោះកំពុងធ្វើចត្តាឡីស័ក ព្យាបាលនិងយកសំណាកធ្វើតេស្តជាច្រើនដងទៅតាមការកំណត់លុះណាតែពិនិត្យឃើញថាអវិជ្ជមានហើយអវិជ្ជមានទៀតទើបអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ៕