គណៈកម្មាធិការជាតិ គ្រប់គ្រង និងអភិវឌ្ឍ តំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) ចុះពិនិត្យវឌ្ឍនភាព នៃការស្ថាបនាហេដ្ឋារចនា​សម្ព័ន្ធ​នា​នា ស្ថិតនៅក្នុងខេត្តព្រះសីហនុ

អត្ថបទដោយ៖
ជា សេឌី

គណៈកម្មាធិការជាតិ គ្រប់គ្រងនិងអភិវឌ្ឍ តំបន់ ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.)កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១  ចុះពិនិត្យវឌ្ឍនភាព នៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា ស្ថិតនៅក្នុងខេត្តព្រះសីហនុ ដូចជាស្ថានីយអាងប្រព្រឹត្តកម្មចម្រោះទឹកកខ្វក់ និងបន្ទប់ទឹកសាធារណៈ តាមបណ្តោយឆ្នេរសមុទ្រ ដើម្បីឆ្លើយតប ទៅនឹងគម្រោងរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយខេត្តព្រះសីហនុ ជាខេត្តប៉ូលសេដ្ឋកិច្ចប្រកបដោយសក្តានុពល។

ក្នុងការចុះពិនិត្យនេះមានវត្តមាន ឯកឧត្តម ជា សុផារ៉ា ឯកឧត្តម ថោង ខុន  ឯកឧត្តម សាយ សំអាល់ ឯកឧត្តម គួច ចំរើន និងសមាជិកអមដំណើរជាច្រើនរូបទៀត។

យោងតាមលទ្ធផលបង្ហាញដោយ( គអឆក)ចាប់តាំងពីបានដំណើរការគម្រោងស្តារហេដ្ឋារចនាសម្ពន្ធ័

ក្នុងខេត្តព្រះសីហនុ រហូតមកដល់ចុងខែឧសភាឆ្នាំ២០២១នេះបានសម្រេចលទ្ធផលដូចខាងក្រោម៖

១.ការងារចាក់បេតុងផ្លូវសម្រេចបាន ១០០%  ២.ការងារអ៊ុតកៅស៊ូបេទីម កម្រាស់ ៧០ មីលីម៉ែត្រ សម្រេចបាន ១០០% ៣.គំនូសចរាចរណ៍សម្រេចបាន ១០០% ៤.ការដំឡើងផ្លាកសញ្ញាចរាចរណ៍ សម្រេចបាន ១០០% ៥.ការដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវសម្រេចបាន ១០០%  ៦.ការដាំដើមឈើសម្រេចបាន ១០០% ៧.ការងារបន្ទប់ទឹកសាធារណៈសម្រេចបាន ៩៣% ៨.បំពាក់កាមេរ៉ាសុវត្ថិភាពសម្រេចបាន  ៦០% ៩.ផ្លូវប្របឆ្នេរអូរឈើទាលកាត់តាមពយតាមូង សម្រេចបាន៩៥%  ១០.ការងារស្ថាបនាស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ សម្រេចបាន ១០០% ការស្ថាបនាស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ សម្រេចបាន ៨៤% និងកំពុងពិនិត្យលទ្ធភាពស្ថាបនាស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣បន្តទៀត។ ឯកឧត្តម សាយ សំអាល់ថា ប្រធានក្រុមការងារាជរាដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ មានប្រសាសន៍ថា៖ ដើម្បីអភិវឌ្ឍទីក្រុងអោយទំនើបមានបរិស្ថានល្អ ចាំបាច់ណាស់ត្រូវរៀបចំអោយបានស្អាតដើម្បីធានាសុវត្ថិភាព សុខភាពសាធារណៈ

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner