រដ្ឋបាលខេត្តបាត់ដំបងបានសម្រេចបិទខ្ទប់ទីតាំងផ្ទះចំនួន២០ខ្នង ស្ថិតក្នុងភូមិចំនួន០៥ នៅក្នុងឃុំតាម៉ឺន និងឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបងបន្ទាប់ពីរកឃើញករណីវិជ្ជមានកូវីដ-19 ចំនួន០២នាក់

អត្ថបទដោយ៖
Kien Sereyvuth

   នៅថ្ងៃទី២៨ ខែឧសភាឆ្នាំ២០២១នេះរដ្ឋបាលខេត្តបាត់ដំបងបានចេញសេចក្តីសម្រេចបិទខ្ទប់នូវទីតាំងខ្នងផ្ទះចំនួន២០ខ្នង ស្ថិតក្នុងភូមិសាស្ត្រឃុំតាម៉ឺន និងឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយបានរកឃើញ ករណីឆ្លងជម្ងឺកូវីដ-19 ចំនួន០២នាក់ រស់នៅក្នុងឃុំទាំង០២ខាងលើ និងបានបិទខ្ទប់ខ្នងផ្ទះចំនួន២០ខ្នង ដែលពាក់ព័ន្ធអ្នកជម្ងឺទាំង០២នាក់។ ហើយស្ត្រីដែលឆ្លងជម្ងឺកូវីដ-19មានឈ្មោះ១.ឈ្មោះធឿន សាវន ភេទស្រី អាយុ៦៥ឆ្នាំ និង២.ឈ្មោះ វិន សាវឿន ភេទស្រី អាយុ ៤៣ឆ្នាំ ដែលមានទីលំនៅនិងរស់នៅ ក្នុងភូមិអង់ជើង ឃុំតាម៉ឺន និង ភូមិតាពូងត្បូង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង និងបានពាក់ព័ន្ធជាមួយខ្នងផ្ទះចំនួន២០ខ្នងដែលស្ថិតនៅក្នុងឃុំចំនួន០២ និងភូមិចំនួន០៥ រួមមាន៖ ភូមិអង់ជើង,ភូមិតាពូងជើង ក្នុងឃុំតាម៉ឺន។ និងភូមិអង់ត្បូង, ភូមិតាពូងត្បូង និងភូមិកសិកម្ម ក្នុងឃុំតាពូង។

       ការបិទខ្ទប់នូវទីតាំងខាងលើនេះដោយយោងសេចក្តីសម្រេច លេខ ១១១/២១សសរ. ចុះថ្ងៃទី២៨ខែឧសភាឆ្នាំ២០២១នេះ ស្តីពីការសម្រេចបិទខ្ទប់នូវទីតាំងខ្នងផ្ទះចំនួន២០ខ្នង ស្ថិតនៅក្នុងភូមិទាំង៥ក្នុងឃុំចំនួន០២នៃភូមិសាស្ត្រស្រុកថ្មគោលខេត្តបាត់ដំបងរហូតដល់មានការជូនដំណឹងជាថ្មី។

       ការបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងខាងលើនេះ គឺតម្រូវឲ្យអាជ្ញាធរមូលដ្ឋាននៅទីតាំងពាក់ព័ន្ធខាងលើត្រូវមានវិធានការហ៊ុព័ទ្ធនូវទីតាំងពាក់ព័ន្ធទាំងនេះ ក្នុងការហាមការចេញ-ចូលនៅទីតាំងទាំងនោះនិងត្រូវធ្វើការស្រាវជ្រាវរកអ្នកដែលពាក់ព័ន្ធជាមួយបុគ្គលខាងលើទាំងផ្ទាល់-ប្រយោល ដើម្បីយកទៅធ្វើចត្តាឡីស័ក និងចុះយកវត្ថុសំណាកតេស្ត រកមេរោគកូវីដ-19៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner