ការនាំអង្ករចេញធ្លាក់ចុះ ៣៤ភាគរយ ៥ខែដើមឆ្នាំ (Video Inside)

ការនាំចេញអង្កររបស់កម្ពុជាចេញក្រៅប្រទេសបានធ្លាក់ចុះ៣៤ភាគរយក្នុងរយៈពេល៥ខែដើមឆ្នាំនេះ។ យោង តាមរដ្ឋមន្ត្រីក្រសួងកសិកម្មលោកវេង សាខុន ក្នុងរយៈពេល៥ខែកន្លងមកនេះ ការនាំចេញអង្ករបាន ចំនួន២៣ ម៉ឺន៣ពាន់៣១តោន ថយចុះចំនួន១២ម៉ឺន៣ពាន់៦៦តោន បើធៀបនឹងបរិមាណនាំចេញដូចគ្នាកាលពីឆ្នាំ២០២០ ។ លោករដ្ឋមន្ត្រីកសិកម្មវេងសាខុន បានថ្លែងថាមូលហេតុដែលនាំឲ្យមានការនាំចេញអង្ករធ្លាក់ចុះនោះ គឺដោយ សារតែតម្លៃដឹកជញ្ជូន មានការកើនឡើងខ្ពស់។

កម្ពុជាបាននាំអង្ករចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន២០ប្រទេស ជាមួយបរិមាណសារុប ៥ម៉ឺន៥ ពាន់ ១៨៨តោន, នាំចេញទៅប្រទេសចិនមានបរិមាណសរុប១២ម៉ឺន៨៣៤តោន, ទិសដៅក្នុងអាស៊ានចំនួន ៥ប្រទេស ជាមួយបរិមាណសរុប២ម៉ឺន១ពាន់៨៤៨តោន និងទិសដៅដទៃទៀតចំនួន១៩ប្រទេស ដែលមានបរិមាណសរុប ៣ម៉ឺន៥ពាន់ ១៦១តោន។

ដោយឡែកសម្រាប់ការនាំចេញស្រូវវិញ ក្នុងរយៈពេល៥ខែឆ្នាំ២០២១ កម្ពុជានាំចេញស្រូវចំនួន១ លាន៦១ម៉ឺន៤ ពាន់២១១តោន ទៅកាន់ប្រទេសវៀតណាម និងទៅប្រទេសអារ៉ាប់រួម ចំនួនជាង៨៥ម៉ឺន៥ពាន់តោនដែលមានការ កើនឡើង៧៤ម៉ឺន៨ពាន់១២៩តោន​​​ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលមានចំនួន តែ៨៨ម៉ឺន ៥ពាន់១៨៦តោននោះទេ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner