ការប្រកួត League Cup 2021 ចាប់ផ្តើមនាថ្ងៃទី៥ខែមិថុនា ឆ្នាំ២០២១ (Video Inside)

ការប្រកួតកីឡាបាល់ទាត់ League Cup រដូវកាល នឹងត្រូវចាប់ផ្តើមពីថ្ងៃចុងសប្តាហ៍នេះហើយដែលនឹងមានរយៈ ពេល២២ថ្ងៃ។ ការប្រកួតរវាងពីថ្ងៃទី៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ នឹងមានការចូលរួមពី៨ក្រុមនិងត្រូវបាន ចែកចេញជា២ពូល។

យោងតាមកិច្ចប្រជុំបទបញ្ជាបច្ចេកទេសនិងការចាប់ឆ្នោតចែកពូល, ពូលA មាន៤ក្រុម គឺ រួមមានក្រុមបឹងកេត, ភ្នំពេញក្រោន, ISI ដង្កោសែនជ័យ និងក្រុមវិសាខា ខណៈពូល B រួមមានក្រុមកងយោពល ខេមរភូមិន្ទ, ក្រុមព្រះខ័នរាជស្វាយរៀង, យុវជនបាទី និងក្រុមខេត្តព្រៃវែង។  ព្រឹត្តិការណ៍បាល់ទាត់ League Cupនេះ នឹងមានការប្រកួតសរុបចំនួន១៥ប្រកួត។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner