ម្ចាស់មេដាយប្រាក់ នៃវិញ្ញាសាប្រណាំងរទេះកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម បារម្ភការប្រជែងយកមេដាយនៅចុងឆ្នាំនេះ (Video Inside)

ម្ចាស់មេដាយប្រាក់នៃវិញ្ញាសាប្រណាំងរទេះកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លោក ឈុន ពន់ បានបង្ហាញ ក្តីបារម្ភជុំវិញការប្រជែងយកមេដាយ នៅក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសវៀតណាម។ លោកបានថ្លែងថាការប្រមូលផ្តុំហ្វឹកហាត់ពង្រឹងសមត្ថភាព បានជួបបញ្ហាប្រឈមខ្វះខាតនឹងសម្ភារៈហ្វឹកហាត់។

កីឡាកររូបនេះ ទោះជាយ៉ាងណាក៏ដោយ នៅបានថ្លែងបញ្ជាក់ជំហរនិងការតាំងចិត្តថា បើទោះការហ្វឹកហាត់ ជួបបញ្ហាខ្វះខាតខ្លះៗនោះមែន ប៉ុន្តែឆន្ទៈរបស់លោកនៅតែប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីទទួលបាននូវ គុណផលដើម្បីស្វែងរកលទ្ធផលល្អជូនជាតិមាតុភូមិក្នុងពេលនឹងត្រៀមចេញប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសវៀតណាមនាចុងឆ្នាំ២០២១នេះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner