ព្យាករណ៍ប្រចាំសប្តាហ៍ (Video Inside)

ភ្លៀងនៅតែបន្តធ្លាក់ប៉ុន្តែមិនសូវរាយប៉ាយនិងក្នុងកម្រិតតិចតួច ក្នុងមួយសប្តាហ៍ទៅមុខទៀតនេះ ខណៈពេល ដែលកម្ពុជា ទទួលរងឥទ្ធិពលខ្យល់មូសុងនិរតី ក្នុងកម្រិតពីខ្សោយ ទៅបង្គួរនិងខ្លាំង ។ យោងតាមក្រសួងធន ធានទឹកនិងឧតុនិយម បណ្ដាខត្តនៅតំបន់វាលទំនាបកណ្ដាល នៅរវាងពីថ្ងៃទី២ដល់ថ្ងៃទី ៥ ខែមិថុនា នឹង អាចមានភ្លៀងធ្លាក់មិនសូវរាយប៉ាយក្នុងកម្រិតខ្សោយ, ចំណែករវាងពីថ្ងៃទី៦ដល់ថ្ងៃទី៨ ខែមិថុនា នឹងអាចមាន ភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតមធ្យមទៅបង្គួរ ។

នៅបណ្តាខេត្ត ដាប់ជួរភ្នំដងរែកនិងខ្ពង់រាបឦសានវិញ  រវាងពីថ្ងៃទី២ដល់ថ្ងៃទី៤ ខែមិថុនា នឹងអាចមានភ្លៀង ធ្លាក់មិនសូវរាយប៉ាយក្នុងកម្រិតខ្សោយ , និងរវាងពីថ្ងៃទី៥ដល់ទី៨ ខែមិថុនា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតមធ្យមទៅបង្គួរ ។

ដោយឡែកតំបន់មាត់សមុទ្រ នោះវិញ នៅរវាងពីថ្ងៃទី២ដល់ទី៥ ខែមិថុនា និងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ។ នៅរវាងពីថ្ងៃទី៦ដល់ថ្ងៃទី៥ ខែមិថុនា នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន និងនៅលើផ្ទៃសមុទ្រនឹង អាចមានភ្លៀងខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ។

យោងតាមការព្យាករណ៍ សីតុណ្ហភាពកំដៅអតិបរមា ក្នុងអម្លុងមួយសប្តាហ៍ទៅមុខទៀតនេះ នឹងមានរវាងពី៣០ ដល់៣៥អង្សាសេ ។ ក្រសួងធបានទឹក និងឧតុនិយម បានដាសតឿនដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេស ប្រជានេសាទនិងអ្នកដំណើរសមុទ្រ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់ខ្លាំង ខ្យល់កន្ត្រាក់ និងលកសមុទ្រខ្ពស់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner