តម្លៃប្រេងឥន្ធនៈរយៈពេល១៥ថ្ងៃខាងមុខ (Video Inside)

តម្លៃប្រេងឥន្ធនៈ ក្នុងរយៈពេល១៥ថ្ងៃទៅមុខទៀតនេះ នឹងមានលក្ខណៈឋិរ និងកើនឡើងតិចតួច។ យោងតាម ក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់ ចាប់ពី ថ្ងៃទី១៦ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ប្រេងសាំងធម្មតា មានតម្លៃ៣ពាន់ ៨០០រៀលក្នុង១លីត្រ ដែលតម្លៃនេះគឺនៅឋេរ បើធៀបទៅការលក់រយៈពេល ១៥ ថ្ងៃមុនដូចគ្នា ចំណែកប្រេងម៉ាស៊ូតវិញមានតម្លៃ៣ពាន់៤៥០ រៀលក្នុង១លីត្រ ដែលតម្លៃនេះ គឺកើន ឡើង ចំនួន៥០រៀល បើធៀបទៅនឹងការលក់រយៈ ពេល១៥ ថ្ងៃមុន។

សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ជួយខាតយ៉ាងហោច៤សេន ក្នុងមួយ លីត្រ ដើម្បីជាការទប់ ស្កាត់តម្លៃប្រេងក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner