រងចាំមើលពេលចប់ EURO តើ Ronaldo សម្រេចចិត្តទៅក្លឹបណា

ខ្សែប្រយុទ្ធឆ្នើម និងជាម្ចាស់ពាន Ballon D’or ៥សម័យកាល Cristiano Ronaldo កំពុងតែស្វែងរកក្លឹបថ្មី ក្រោយបង្ហាញបំណងចង់ចាកចេញពី Juventus នៅរដូវក្តៅ នេះយោងតាម ព័ត៌មាន ESPN ។


ភ្នាក់ងាររបស់កីឡាករវ័យ ៣៦ ឆ្នាំរូបនេះ កំពុងសម្លឹងមើលក្លឹបកំពូលៗមួយចំនួន ក្នុងនោះមានទាំងក្លិប Paris Paris-Germain និង Real Madrid និង Manchester United ។

ប៉ុន្តែ Ronaldo មិនធ្វើការសម្រេចចិត្តចុងក្រោយនោះទេ ដោយរង់ចាំរហូតដល់បញ្ចប់ការប្រកួតពានរង្វាន់ EURO ២០២១ រីឯការផ្ទេរណាអាចនឹងពិបាកបន្តិច ដោយសារតែ ម្ចាស់ពាន Ballon D’or ៥សម័យកាលរូបនេះ ទាមទារប្រាក់ឈ្នួលដ៏ខ្ពស់ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner