ផ្ទះបណ្តែតទឹក តាមដងទន្លេបានចាប់ផ្តើមរុះរើជាបណ្តើរៗហើយ ខណៈ ថ្ងៃឱសានវាទកាន់តែជិតមកដល់

ភ្នំពេញ៖ ម្ចាស់ផ្ទះបណ្តែតទឹក ផ្ទះតូចៗ និង សំណង់មិនរៀបរយ តាមដងទន្លេមួយចំនួនបានស្ម័គ្រចិត្ត រុះ រើជាបណ្តើរៗហើយ នៅថ្ងៃទី៧និងទី៨ មិថុនានេះ ខណៈដែល ថ្ងៃឱសាន វាទ នៃការអនុវត្តវិធានរដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញ កាន់តែខិតជិ ត មក ដល់ បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសទុកពេលមួយសប្តាហ៍ឱ្យម្ចាស់បែចិញ្ចឹមត្រី ម្ចាស់ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយនៅលើផ្ទៃទន្លេទាំងអស់ ត្រូវរុះរើ ឬចល័តចេញជាបន្ទាន់ពីទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនោះ ។

លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឬស្សីកែវ បានមានប្រសើរឱ្យដឹងថា ថ្ងៃទី៨ខែមិថុនា ឆ្នាំ២០២១ លោកបានដឹកនាំ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ ដែលមាន កម្លាំងចម្រុះ ចុះរដ្ឋបាលត្រួតពិនិត្យ បែរត្រី និងផ្ទះបណ្តែតទឹក ក្នុងភូមិសាស្រ្តខណ្ឌប្ញស្សីកែវ ។ ក្នុងការចុះរដ្ឋបាលត្រួតពិនិត្យ នោះឃើញថា ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយ តាមដងទន្លេបានស្ម័គ្រចិត្តរុះរើបាន៤ទៅ៥កន្លែងហើយ ហើយក្រៅពីនោះពួកគាត់ក៏បានសន្យាថា នឹងរុះរើជាបណ្តើរៗទៀត ។លោកបន្តតថា៖ រដ្ឋបាលខណ្ឌបានកំណត់យកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ ជាថ្ងៃដែល អាជ្ញាធរប្រេីវិធានការរដ្ឋបាល ចុះទៅរុះរើ ដោយមិន ទទួល ការ ខុស ត្រូវ រាល់ ការ ខូចខាត និងប្រឈមមុខច្បាប់ថែមទៀត។

ចំណែក លោករស់ សុភ័ក្រ អភិបាលរងខណ្ឌច្បារអំពៅ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី០៨ មិថុនានេះដែរថា ជុំវិញវិធានការទៅផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយ តាមដងទន្លេនេះ ចំពោះអាជ្ញាធរខណ្ឌច្បារអំពៅ តែងបានចុះផ្សព្វផ្សាយ និងប្រគល់ជូនសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញជូនទៅពួកគាត់គ្រប់គ្នាដើម្បីឱ្យពួកគាត់ រុះរើសំណង់ទាំងអស់នោះចេញមុន១សប្តាហ៍។ ប៉ុន្តែបើគិតមកដល់ត្រឹមថ្ងៃទី០៨មិថុនានេះ បងប្អូន ម្ចាស់ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយ តាមដងទន្លេមួយចំនួនបានរុះរើជាបណ្តើរៗហើយ ពិសេសគឺបែត្រីតែម្តង។

ដោយឡែក សម្រាប់ខណ្ឌព្រែកព្នៅវិញ ពាក់ព័ន្ធនឹងការអនុវត្តសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីខាងលើនេះដែរ បើតាមមន្ត្រីរដ្ឋបាលខណ្ឌបានបញ្ជាក់ឱ្យដឹងថា ៖នៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ មានផ្ទះបណ្តែតទឹក ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយ តាមដងទន្លេ ចំនួន២៩២កន្លែងស្មើចំនួន៣០៨គ្រួសារ ពួកគាត់ទាំងអស់ត្រូវបានអាជ្ញាធរខណ្ឌប្រគល់សេចក្តីជូនដំណឹងដល់ដៃគ្រប់គ្នាហើយ ។ប៉ុន្តែទោះបីជាយ៉ាងណាក្តីមន្ត្រីនោះ មិនបានបញ្ជាក់ពីការរុះរើផ្ទះទឹកទាំងនេះបានប៉ុន្មាននូវឡើយទេ។

គួរ រំលឹក ថា ៖យោង តាម សេចក្តីជូនដំណឹង របស់ រដ្ឋបាល រាជធានី ភ្នំពេញ ដែលចុះហត្ថលេខាដោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឱ្យ ដឹង ថា ៖កន្លង មក មាន ជន ឱកាសនិយម មួយ ចំនួន បាន លប លួច ធ្វើ ប ចិញ្ចឹម ត្រី ផ្ទះ បណ្តែត ទឹក ផ្ទះ តូច ៗ និង សំណង់ មិន រៀបរយ នៅ លើ ផ្ទៃ ទន្លេ ហើយ កន្លែង ខ្លះ បាន ប្រែ ក្លាយជា កន្លែង ស្នាក់ នៅ ដោយ ខុសច្បាប់ យ៉ាង អាណា ធិ ប តេ យ្យ ដែល បង្ក ឱ្យ បាត់បង់ សណ្តាប់ធ្នាប់ ប៉ះពាល់ ដល់ ផ្លូវ នាវាចរ ប៉ះពាល់ ដល់ ប្រព័ន្ធ អេកូ ឡូ ហ្ស៊ីមាន ចរន្តទឹក ហូរ គោក រាក់ ពិសេស ការ ប្រើប្រាស់ ចំណី សម្រាប់ ចិញ្ចឹម ត្រី និង ការ បញ្ចេញ កាក សំណល់ ការបន្ទោបង់ ពាស វាល ពាស កាល ក្នុង ទន្លេ ធ្វើ ឱ្យ ខូចខាត យ៉ាង ធ្ងន់ធ្ងរ ដល់ ជីវៈចម្រុះ ក្នុង ទឹក ខូចគុណភាព ទឹកបំពុលបរិស្ថាន និង ប៉ះពាល់ ដល់ សោភ័ណ ភាព រាជធានី ភ្នំពេញ ព្រមទាំង ប៉ះពាល់ ដល់ សុខភាព នៃ ប្រជាពលរដ្ឋដែល បាន ប្រើប្រាស់ ទឹក មិន ស្អាត ផង ដែរ ។

សេចក្តីជូនដំណឹងបានឱ្យ ដឹង ទៀត ថា ចំពោះ មុខ ដើម្បី រក្សា បរិស្ថាន ជីវៈចម្រុះ គុណភាព ទឹក និង លុប បំបាត់ បាតុភាព អសកម្ម ខាងលើរដ្ឋបាល រាជធានី ភ្នំពេញ តម្រូវ ឱ្យ ម្ចាស់ បែ ចិញ្ចឹម ត្រី ផ្ទះ បណ្តែត ទឹក ម្ចាស់ផ្ទះ តូច ៗ និង ម្ចាស់ សំណង់ មិនរៀបរយ នៅ លើ ផ្ទៃ ទន្លេ ទាំងអស់ ត្រូវ រុះរើ ឬ ចល័ត ចេញ ជា បន្ទាន់ ដោយ ទុក រយៈពេល ០១ ( មួយ ) ស ប្ដា ហ៍ គិត ចាប់ពី កាលបរិច្ឆេទ ចេញ សេចក្តីជូនដំណឹង នេះ តទៅ ។

ផុត រយៈពេល នេះ រដ្ឋបាល រាជធានី ភ្នំពេញ នឹង ចាត់វិធានការ រដ្ឋបាល ដោយ ពុំ ទទួលខុសត្រូវ រាល់ ការ ខូចខាត ឬ ការ បាត់បង់ ណាមួយ ឡើយ ហើយ ក្នុង ករ ណ៏ រឹងរូស អាជ្ញាធរ មូលដ្ឋាន និង មន្ត្រី ជំនាញ នឹង កសាង សំណុំរឿង បញ្ជូន ទៅ តុលាការ តាម ផ្លូវច្បាប់ ។ទន្ទឹម នឹង នេះ រ័ ដ្ឋ បាល រាជធានី ភ្នំពេញ ស្នើ បងប្អូន ប្រជាពលរដ្ឋ ប្តូរ ទ ម្លា ប័ ពី ការ ចិញ្ចឹម ត្រី តាម បែ លើផ្ទៃ ទន្លេ នៅ ភូមិសាស្ត្រ រាជធានី ភ្នំពេញ មក ចិញ្ចឹម ត្រី តាម ស្រះ វិញ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner