លោក ចូ បៃដិន៖ យើងជឿជាក់ថា NATO ពិតជាមានសារៈសំខាន់បំផុតសម្រាប់សមត្ថភាពរបស់យើង ក្នុងការការពារសន្តិសុខជាតិសហរដ្ឋអាមេរិក (មានវីដេអូ)

ប៊ែលហ្ស៊ិក៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិងកំពុងខិតខំព្យាយាមស្ដារឡើងវិញនូវទំនុកចិត្តចំពោះសហរដ្ឋអាមេរិក នៅក្នុងកិច្ចប្រជុំកំពូលអង្គការ NATO នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ ដែលជាកិច្ចប្រជុំដំបូងបំផុតក្រោយអាណត្តិអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ។

ស្របជាមួយគ្នានោះដែរ លោក ចូ បៃដិន បានសង្កត់ធ្ងន់ថា យើងជឿជាក់ថា អង្គការណាតូពិតជាមានសារៈសំខាន់បំផុត សម្រាប់សមត្ថភាពរបស់យើង ក្នុងការការពារសន្តិសុខជាតិអាមេរិក… សហរដ្ឋអាមេរិកបានត្រឡប់មកវិញជាថ្មី ជាមួយកាតព្វកិច្ចដ៏ពិសិដ្ឋក្នុងការពារសម្ពន្ធភាពមួយនេះ ។

បើតាមក្រុមមន្ត្រីអាមេរិក នៅក្នុងកិច្ចប្រជុំកំពូលក្នុងទីក្រុងព្រុចសែល ប្រទេសជាសម្ពន្ធមិត្ត NATO នឹងព្រមព្រៀងគ្នាលើសេចក្ដីថ្លែងការណ៍រួមមួយ ដែលផ្ដោតសំខាន់លើការដកកងទ័ពចេញពីអាហ្វហ្គានីស្ថាន និង ការចូលរួមក្នុងការប្រឆាំងនឹងការវាយប្រហារព័ត៌មានវិទ្យា ជាពិសេសការកើនឡើងនៃឥទ្ធិពលចិន ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner