មេដឹកនាំ G7 ស្តីបន្ទោសចិនលើបញ្ហាសិទ្ធិមនុស្សនៅស៊ិនជាង និង ទាមទាររកការស៊ើបអង្កេតពេញលេញនៃប្រភពដើមកំណើតមេរោគកូវីដ១៩នៅចិន (មានវីដេអូ)

អង់គ្លេស៖ មេដឹកនាំប្រទេសមានសេដ្ឋកិច្ចជឿនលឿន G7 នៅថ្ងៃអាទិត្យម្សិលមិញបានស្តីបន្ទោសចិនជុំវិញបញ្ហាសិទ្ធិមនុស្សនៅខេត្តស៊ិនជាំង ការអំពាវនាវអោយចិនគោរពសិទ្ធិសេរីភាព និងកម្រិតខ្ពស់នៃភាពស្វយ័តសម្រាប់ទីក្រុងហុងកុង ក៏ដូចជាទាមទារអោយស៊ើបអង្កេតរកប្រភពដើមនៃវីរុសកូវីដ១៩នៅក្នុងប្រទេសចិន ។

សេចក្តីថ្លែងការណ៍របស់ប្រទេស G៧ បានអំពាវនាវអោយចិនត្រូវគោរពសិទ្ធិមនុស្ស និងសេរីភាពជាគោលការណ៍គ្រឹះ ជាពិសេសទាក់ទងក្នុងតំបន់ស៊ិនជាងនិងសិទ្ធិរបស់ពួកគេទាំងឡាយ សេរីភាព និង កម្រិតខ្ពស់នៃភាពស្វយ័តសម្រាប់ ហុងកុង ។

សេចក្តីថ្លែងការណ៍ប្រទេសទាំង៧បន្តថា យើងសូមអំពាវនាវអោយមានការសិក្សាទាន់ពេលវេលា និង ដោយតម្លាភាពរបស់ក្រុមអ្នកជំនាញវិទ្យាសាស្ត្រដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO) ក្នុងដំណាក់កាលទី២ ដើម្បីស្វែងរកប្រភពដើមកំណើតនៃវីរុសកូវីដ១៩ ដូចបានធ្លាប់ណែនាំដោយក្រុមជំនាញក្នុងការស្រាវជ្រាវនៅក្នុងប្រទេសចិនកន្លងមក ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner