សាកលវិទ្យាល័យជាតិគ្រប់គ្រងរបស់កម្ពុជាបានជាប់ចំណាត់ថ្នាក់ក្នុងលំដាប់សកលវិទ្យាល័យឆ្នើមទាំង៥០ក្នុងពិភពលោកប្រចាំឆ្នាំ២០២១

យោងតាមក្រសួងអប់រំ នៅថ្ងៃទី១៥មិថុនាឆ្នាំ២០២១ បានឲ្យដឹងថា គណៈកម្មការសម្ពន្ធ័សកលវិទ្យាល័យពិភពលោកដែលជាអ្នករៀបចំការវាយតម្លៃប្រចាំឆ្នាំនៃចំណាត់ថ្នាក់សាកលវិទ្យាល័យកម្រិតពិភពលោក (WURI 2021/ The World’s Universities Ranking with Real Impact 2021) បានប្រកាសផ្តល់ចំណាត់ថា្នក់សាកលវិទ្យាល័យជាតិគ្រប់គ្រង របស់ប្រទេសកម្ពុជាចូលក្នុងលំដាប់៥០ Top 50 Univrrsity Ranking លើកម្មវិធីសិក្សា៣ប្រភេទដែលសម្រេចបាននូវនវានុវត្តឆ្នើម។ ការវាយតម្លៃនេះគឺ ទី១ ទៅលើកម្មវិធីសិក្សាសហគ្រិនភាព (Entrepreneurial Spirit) សាកលវិទ្យាល័យជាតិគ្រប់គ្រង ជាប់ចំណាត់ថ្នាក់ទី២៦ក្នុងចំណោម៥០, ទី២ លើកម្មវិធីសិក្សាបណ្តុះតម្លៃសីលធម៌សង្គម (Ethical Value) ជាប់ចំណាត់ថ្នាក់ទី៣៧ និង លើកម្មវិធីគ្រប់គ្រងក្នុងពេលមានវិបត្តិ (Crisis Managment) សាកលវិទ្យាល័យជាតិគ្រប់គ្រង ជាប់ចំណាត់ថ្នាក់ទី៣៣
ក្នុងចំណោមសកលវិទ្យាល័យល្បីៗលើពិភពលោក។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner