លោក ចូ បៃដិន និងលោក តាយយីព អឺដូហ្គាន់ បើកកិច្ចប្រជុំទល់មុខគ្នាលើកដំបូងនៅខាងក្រៅកិច្ចប្រជុំកំពូលណាតូ (មានវីដេអូ)

ប៊ែលហ្ស៊ិក៖ ប្រធានាធិបតីតួកគីលោក តាយយីព អឺដូហ្គាន់ បានគូសបញ្ជាក់នៅថ្ងៃចន្ទនេះថា លោកបានបើកកិច្ចប្រជុំប្រកបដោយផ្លែផ្កា និងស្មោះត្រង់ជាមួយសមភាគីអាមេរិករបស់លោក គឺលោក ចូ បៃដិន ។

ប្រធានាធិបតីតួកគីរូបនេះ បានប្រាប់អ្នកសារព័ត៌មាននៅក្នុងសន្និសិទកាសែតមួយថា មិនមានបញ្ហាអ្វីរវាងសហរដ្ឋអាមេរិក និងតួកគី ដែលមិនអាចដោះស្រាយបានឡើយ… ផ្ទុយទៅវិញមានវិស័យជាច្រើនដែលយើងអាចផ្តោតលើកិច្ចសហប្រតិបត្តិការអនាគត និងប្រកបដោយផ្លែផ្កា ។ សម្រាប់លោក ចូ បៃដិន វិញក៏បានលើកឡើងពីកិច្ចប្រជុំនេះដែរថា យើងមានការប្រជុំប្រកបដោយភាពវិជ្ជមាន និងប្រកបដោយផលិតភាពដែលភាគច្រើនគឺមួយទល់នឹងមួយ ។ យើងបានពិភាក្សាលម្អិតអំពីវិធីបន្តលើបញ្ហាមួយចំនួន ហើយខ្ញុំមានទំនុកចិត្តថា យើងនឹងមានការរីកចំរើនពិតប្រាកដជាមួយតួកគី និងសហរដ្ឋអាមេរិក ។

គួរកត់សម្គាល់ ក្នុងអំឡុងជំនួបទល់មុខគ្នាលើកដំបូង ដែលកើតចេញពីកិច្ចប្រជុំកំពូលរបស់អង្គការណាតូនោះ មេដឹកនាំទាំងពីរបានពិភាក្សាគ្នាលើបញ្ហាជាច្រើន ដែលក្នុងនោះរួមមានការប្រយុទ្ធជាសកលប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ និងស្ថានភាពវ៉ាក់សាំង ៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner