លោក ចូ បៃដិន ៖ ត្រៀមខ្លួនរួចរាល់ហើយសម្រាប់ជំនួបជាមួយលោក វ៉្លាឌីមៀ ពូទីន ក្រោយធ្វើដំណើរទៅដល់ទីក្រុងហ្ស៊ឺណែវ

ស្វីស៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់) បានធ្វើដំណើរទៅដល់ទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីសហើយ សម្រាប់កិច្ចប្រជុំកំពូលលើកដំបូងជាមួយសមភាគីរុស្ស៊ីរបស់លោក គឺលោក វ៉្លាឌីមៀ ពូទីន ខណៈជំនួបនេះត្រូវបានសេតវិមានសង្ឃឹមថា នឹងអាចកំណត់ “ខ្សែបន្ទាត់ក្រហម” យ៉ាងច្បាស់ ដើម្បីការពារទំនាក់ទំនងរវាងសហរដ្ឋអាមេរិក-រុស្ស៊ីពីភាពតានតឹងបន្ថែមទៀត ។
ថ្លែងប្រាប់អ្នកសារព័ត៌មានទាំងទឹកមុខញញឹម នៅពេលត្រូវបានសាកសួរថាតើលោកត្រៀមខ្លួនរួចរាល់រឺនៅសម្រាប់ជំនួបជាមួយលោក ពូទីន នោះ ប្រធានា ធិបតីអាមេរិករូបនេះបាននិយាយថា ខ្ញុំបានប្រុងប្រៀបខ្លួនជានិច្ច ។ លោក បៃដិន និងលោក ពូទីន នឹងសម្រាកកាយជាច្រើនម៉ោងសិននៅថ្ងៃពុធនេះ នៅឯវិមាន មាត់បឹងដ៏ប្រណិតមួយក្នុងទីក្រុងហ្ស៊ឺណែវ ដែលជាការរំលឹកពីកិច្ចប្រជុំកំពូលសង្គ្រាមត្រជាក់រវាងប្រធានាធិបតីអាមេរិកលោក Ronald Reagan និងមេដឹកនាំសូវៀតលោក Mikhail Gorbachev ក្នុងទីក្រុងប្រទេសស្វីសកាលពីឆ្នាំ១៩៨៥ ។
គួរកត់សម្គាល់ កិច្ចពិភាក្សានៅឯវិមាន La Grange villa ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមប្រព្រឹត្តទៅនៅម៉ោងប្រមាណ១រសៀល ហើយវាមានរយៈពេលយូររហូទដល់៥ម៉ោង ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner