កងកម្លាំងអាមេរិកបានបង្វែរប្រទេសអាហ្វហ្គានីស្ថាន ជាទីតាំងលក់អេតចាយ ខណៈពួកគេកំពុងចាកចេញ ដែលធ្វើអោយអាជ្ញាធរក្នុងតំបន់មានកំហឹង (មានវីដេអូ)

បរទេស៖ នៅពេលដែលកងទ័ពអាមេរិកត្រៀមចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីធ្វើសង្គ្រាមជិត២០ឆ្នាំមកនោះ ពួកគេបានបោះចោលសម្ភារៈរាប់តោន ហើយលក់វាជាអេតចាយដល់ឈ្មួញក្នុងស្រុក ។
យោធាអាមេរិកកំពុងតែបំផ្លាញរាល់សំភារៈទាំងអស់ ឬរបស់របរដែលពួកគេមិនយកទៅផ្ទះ ឬប្រគល់អោយយោធាអាហ្វហ្គានីស្ថាន ។ នៅពេលគំនរសំណល់អេតចាយនៅពាសពេញនោះ អ្នកធ្វើកោសល្យវិច័្ចយអាហ្វហ្គានីស្ថានបានមានកំហឹងដែលការផ្គត់ផ្គង់ និងឧបករណ៍ត្រូវបានគេបោះចោល មុនពេលលក់ទៅអោយពួកឈ្មួញ ។
គួរកត់សម្គាល់ កាលពីប៉ុន្មានសប្តាហ៍មុន ប្រធានាធិបតីអាមេរិកលោក ចូ បៃដិ បានប្រកាសដកកងទ័ពសហរដ្ឋអាមេរិកចេញពីអាហ្វហ្គានីស្ថានដោយបញ្ចប់សង្គ្រាមជារៀងរហូត ៕ ប្រភព៖ News18

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner