អង្គការសុខភាពពិភពលោក WHO ព្រមានថា ការចែកចាយវ៉ាក់សាំងកំពុងយឺតយ៉ាវជាងការឆ្លងរាតត្បាតនៃវីរុសកូវីដ-១៩ (មានវីដេអូ)

ស្វីស៖ មន្រ្តីអង្គការសុខភាពពិភពលោក (WHO) បានគូសបញ្ជាក់ថា ជំងឺកូវីដ ១៩កំពុងរីករាលដាលលឿនជាងការចែកចាយវ៉ាក់សាំងជាសកល ហើយថា ករណីឆ្លងទាំងនោះបង្កឡើងដោយសារវីរុសបំប្លែងខ្លួនថ្មី មានដូចជា វីរុស Alpha ដែលត្រូវបានរកឃើញនៅអង់គ្លេស និងវីរុស Delta រកឃើញនៅឥណ្ឌា ។

ថ្លែងក្នុងសន្និសិទសារព័ត៌មានខ្លីមួយ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បានបញ្ជាក់ថា ការសន្យារបស់ក្រុមប្រទេស G7 ក្នុងការផ្តល់វ៉ា់ក់សាំង១ពាន់លានដូសក្នុងរយៈពេលពីរឆ្នាំខាងមុខ គឺជាជំនួយដ៏ធំមួយ ប៉ុន្តែយើងត្រូវការជាច្រើនបន្ថែមទៀត ។

ប្រមុខ WHO រូបនេះបានសង្កត់ធ្ងន់ថា ដើម្បីបញ្ចប់រោគរាតត្បាត កិច្ចប្រជុំកំពូល G7 នៅឆ្នាំក្រោយនៅអាល្លឺម៉ង់ យើងត្រូវការវ៉ាក់សាំងចំនួន១១ពាន់លានដូសទៀត ។ យើងត្រូវការវ៉ាក់សាំងបន្ថែមទៀត ហើយយើងត្រូវការវាលឿនជាងមុន ។ ឥឡូវវីរុសនេះកំពុងធ្វើចលនា លឿនជាងការចែកចាយវ៉ាក់សាំងទូទាំងពិភពលោក ៕ ប្រភព៖ CNBC

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner