ខេត្តឧត្តរមានជ័យ មានអ្នកឆ្លង៧នាក់ (Video Inside)

ខេត្តឧត្តរមានជ័យ បានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៧នាក់ បន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាតួលេខថយចុះចំនួន ៥នាក់ បើធៀបនឹងម្សិលម៉ិញ ។ កាលពីថ្ងៃអង្គារម្សិលម៉ិញ ខេត្តឧត្តរមានជ័យ បានរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ១២នាក់។

យោងតាមរដ្ឋបាលខេត្ត ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៧នាក់ នៅថ្ងៃ នេះ គឺជាករណីឆ្លងលើពលករដែលទើបត្រឡប់មកពីប្រទេសថៃចំនួន៦នាក់ និងម្នាក់ទៀត ជាករណីឆ្លងនៅក្នុង សហគមន៍។ អ្នកឆ្លងទាំង៧នាក់នោះ គឺជាពលរដ្ឋនៅក្នុងក្រុងសំរោងម្នាក់ និង ៦នាក់ ដទៃទៀតជាពលរដ្ឋ ចំណូលថ្មីមកពីខេត្តបន្ទាយមានជ័យ, ខេត្តកំពង់ធំ និងខេត្តកណ្តាល ។

ខេត្តឧត្តរមានជ័យគិតមកទល់នឹងពេល នេះមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៤០នាក់ ភាគច្រើនបំផុតសុទ្ធតែជាករណីនាំចូលពីក្រៅប្រទេស។ ខេត្តឧត្តរមានជ័យមានអ្នកជាសះស្បើយចំនួន៤៩នាក់, អ្នកកំពុងទទួលការព្យាបាលចំនួន ៩០ និងមានអ្នកស្លាប់ម្នាក់ផង ដែរដោយសារកូវីដ១៩។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner