ពលរដ្ឋសំណូមពរឱ្យមន្ទីរជំនាញ ជួយជួសជុលផ្លូវដែលរងការ ខូច ខាតធ្ងន់ធ្ងរ ដើម្បីសម្រួលដល់ការធ្វើដំណើរ(មានវីដេអូ)

អត្ថបទដោយ៖
ជា សេឌី

Video https://fb.watch/6aNbWn8M6m/


ប្រជាពលរដ្ឋដែលធ្វើដំណើរនៅលើកំណាត់ផ្លូវជាតិលេខ៤១ បានធ្វើការសំណូមពរដល់អាជ្ញាធរនិងមន្ទីរជំនាញឱ្យជួយជួសជុលផ្លូវ ដើម្បីសម្រួលដល់ការធ្វើដំណើរ ខណៈដែលកំណាត់ផ្លូវមួយនេះរងការខូចខាតធ្ងន់ធ្ងរច្រើនកន្លែង។
ប្រជាពលរដ្ឋដែលធ្វើដំណើរតាមម៉ូតូបាននិយាយថា ផ្លូវបានរងការខូចខាតយូរខែមកហើយ អាជ្ញាធរមិនមានវិធានការជួសជុលឬចាក់បំពេញទាល់តែសោះ ដោយទុកឱ្យផ្លូវនេះក្លាយរណ្តៅជ្រៅៗ និងក្រឡុកធំៗដែលបណ្តាលមកពីរថយន្តធំៗដឹកលើសចំណុះ។ រដូវភ្លៀងបានចូលមកដល់ទឹកបានដក់នៅក្នុងក្រឡុកនិង រណ្តៅធំៗទាំងនោះ មើលទៅដូចជាកូនទន្លេដែលស្ថិតនៅចំកណ្តាលនៃទ្រូងផ្លូវ។ អ្នកជិះម៉ូតូដូចរូបគាត់ប្រឈមនិងការប្រឡាក់ភក់និងរអិលដួល។ មិនតែប៉ុណ្ណោះ កន្លងមកក៏ធ្លាប់មានរថយន្តជាប់ផុងនិងក្រឡាប់ជាច្រើនមកហើយដែរ ។
ពាក់ពន្ធ័និងការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើ លោក ស៊ុន សុន្ទរ៉ា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានប្រាប់តាមទូរសព្ទ័ថា ផ្លូវជាតិលេខ៤១ ដែលតភ្ជាប់ចេញពីផ្លូវជាតិលេខ៤ត្រង់ចំនុចផ្លូវបំបែកថ្នល់ទទឹងឆ្ពោះទៅកាន់ខេត្តតាកែវ ក្រសួងបានចុះពិនិត្យនិងបានដាក់ឱ្យក្រុមហ៊ុនចិនស្ថាបនារួចហើយ តែគ្រាន់តែក្រុមហ៊ុនមិនទាន់ដល់ពេលវេលាចុះធ្វើប៉ុណ្ណោះ ដោយចាំរហូតដល់ខែ១២នៅបំណាច់ឆ្នាំ២០២១ ។ មួយវិញដោយក្រុមហ៊ុនមិនទាន់ដល់ពេលវេលាចុះធ្វើ ខាងអន្តរក្រសួងក៏បានទម្លាក់ការងារថែទាំជួសជុលនេះមកខាងមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត ដើម្បីបន្តការជួសជុលឱ្យបានប្រើប្រាស់ បណ្តោះអាសន្នសិន ប៉ុន្តែខាងក្រសួងនៅមិនទាន់មានកញ្ចប់ថវិកាសម្រាប់ទម្លាក់មន្ទីរដើម្បីចំណាយលើការងារនេះនៅឡើយ។ ដោយឡែកថ្វីត្បិតកញ្ចប់ថវិកាមិនទាន់មាន មន្ទីរសាធារណៈការក៏បានធ្វើសកម្មភាពជួសជុលផ្លូវសំបុកមាន់បានរាប់ម៉ឺនកន្លែងហើយដែរ ហើយក្រោយការលុបសំបុកមាន់រួចមន្ទីរនិងបន្តធ្វើផ្លូវដែលរងការខូចខាត ក្រឡុកធំៗនោះហើយ សូមបងប្អូនរងចាំបន្តិចទៅ ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner