ជប៉ុន​ឲ្យ​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​ដល់​វៀតណាម​ជិត​១​លាន​ដូ​ស​

ជំនួយ​វ៉ាក់សាំង​កូ​វី​ដ​១​៩របស់ជប៉ុន ​ជិត​១​លាន​ដូ​សត្រូវ​បាន​បញ្ជូន​ដល់​ប្រទេស​វៀតណាម​ហើយ​ ​កាល​ពីម្សិលមិញ​។​

​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ ​Vietnam​express​ ​បាន​ចេញផ្សាយ​ថា​ ​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​ចំនួន​៩​៦​៦​៣​២​០​ដូ​ស​ ​ដែល​ជា​ជំនួយ​របស់​ជប៉ុន​ជូន​វៀតណាម​ ​ត្រូវ​បាន​បញ្ជូន​ដល់​ក្រុង​ហាណូយ​ហើយ​ ​កាលពី​ថ្ងៃ​ទី​១​៦​ ​មិថុនា​ ​២​០​២​១​ ​ដោយ​ត្រូវ​បន្តបញ្ជូន​ទៅ​ទីតាំង​ចាក់​ នៅ​ហូ​ជី​មិញ​ ​នា​ថ្ងៃ​ទី​១​៧​ ​មិថុនា​នេះ​។​ ​វ៉ាក់សាំង​ជា​ជំនួយ​ប្រភេទ​ ​As​t​raZe​n​e​ca​ ​នេះ​គឺ​សម្រាប់​ឲ្យ​ក្រុង​ហូ​ជី​មិញ ​ចាក់​ជូន​ក្រុម​អាទិភាព​។​

​ប្រភពបន្តថា គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​ទី​១​៧​ ​មិថុនា​នេះ​ ​មនុស្ស​ប្រមាណ​១​លាន​៧​៧​ម៉ឺន​នាក់​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​ខណៈ​ភាគច្រើន​គឺជា​ក្រុម​ជួរមុខ​ ​ក្នុង​នោះ​ ​មាន​ជាង​៧​ម៉ឺន​២​ពាន់​នាក់​បាន​ចាក់​ដូ​ស​ទី​២​ហើយ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner