ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប កំពុងរៀបចំផែនទី បង្ហាញពីតំបន់ ទេស ចរណ៍សំខាន់ៗនៅក្នុងសហគមន៍ ព្រៃឈើចង្ក្រានរយ

អត្ថបទដោយ៖
ជា សេឌី

នៅក្នុងសហគមន៍ព្រៃឈើចង្ក្រានរយ ដែលស្ថិតនៅក្នុងឃុំចំនួន៥ នៃស្រុកវ៉ារិន ខេត្តសៀមរាប គឺជាកន្លែងដែលមានសក្តានុពលទេសចរណ៍ដ៍សម្បូបែប ។ លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ បានដឹកនាំមន្រ្តីរបស់ខ្លួនចុះល្បាត និងពិនិត្យមើលតំបន់ដែលមានសក្តានុពលទេសចរណ៍មួយចំនួន មានដូចជា នៅចំណុចពើងច័ន្ទក្រហម . ចំណុចដារហាល និង ដារអិល , ទីកន្លែងដាក់ចំណីសត្វ  , ទឹកធ្លាក់ចង្រ្កានរយ  និងល្អាងភ្នំ ដែលតំបន់ទាំងនេះមានអមដោយព្រៃឈើដ៍ស្រស់បំព្រង ។

លោក ម៉ុង ប៊ុនលីម បានឲ្យដឹងថា សហគមន៍ព្រៃឈើចង្ក្រានរយត្រូវបានបង្កើតឡើងនៅឆ្នាំ២០១០ នៅលើផ្ទៃដីទំហំ៩ពាន់១០៤ហិកតា ដែលធ្វើសកម្មភាព ក្នុងការអភិរក្សព្រៃឈើ និងសត្វព្រៃនៅលើភ្នំចង្ក្រានរយនេះ និងមានភាពផុលផុសចាប់ពីឆ្នាំ២០១៥និង២០១៦ ហើយក៏មានភ្ញៀវទេសចរទៅទស្សនាតំបន់នេះ ជាបន្តបន្ទាប់មិនដែលដាច់ទៀត ផង ។ ដូច្នេះដើម្បីបង្កភាពងាយស្រួលភ្ញៀវទេសចរណ៍ ក្នុងការទៅកម្សាន្ត នៅតំបន់និមួយៗនៅក្នុងសហគមន៍នេះ ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប កំពុងតែរៀបចំផែនទីបង្ហាញពីតំបន់ទេសចរណ៍សំខាន់ៗ  នៅក្នុងសហគមន៍ព្រៃឈើ ចង្ក្រានរយ ហើយយកទៅដាក់នៅចំណុចផ្លូវចូលទៅសហគមន៍តែម្តង ។ លោកបានបន្តទៀតថា ដើម្បីឲ្យសហគមន៍កាន់តែរីកចម្រើនហើយប្រជាពលរដ្ឋនៅតំបន់នេះ មានជីវភាពល្អប្រសើរសមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តសៀមរាប បានចុះហត្ថលេ ខាលើអនុស្សរណនៃការយោគយល់គ្នា ស្តីពីការធ្វើឱ្យប្រសើរឡើង នូវជីវភាពសហគមន៍ តាមរយៈនៃការគ្រប់គ្រង ការពង្រឹងសេវាកម្មកសិ-ពាណិជ្ជកម្ម និង អភិរក្សធនធានធម្មជាតិ រវាងសាខាសមាគមសហគ្រិនវ័យក្មេងខេត្តសៀមរាប ជាមួយសហគមន៍ព្រៃឈើចង្ក្រានរយ។ នៅអនុស្សរណនៃការយោគយល់គ្នានេះ សហគ្រិនវ័យក្មេង និងសហគមន៍ចង្ក្រានរយ នឹងត្រូវរៀបចំឲ្យមានក្រុមអន្តរជំនាញ សិក្សាប្លង់គោល  រៀបចំឲ្យមានអ្វីដែលថ្មីនៅទីនេះ ទាក់ទងទៅនឹងអេកូទេសចរណ៍ ទេសចរណ៍អប់រំនិងស្រាវជ្រាវទេសចរណ៍ផ្សងព្រេង ទេសចរណ៍បែបការជួបជុំជាក្រុម ជាគ្រួសារជាដើម  ។  លោក ម៉ុង ប៊ុនលីម ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលមានបំណងកាប់ទន្ទ្រានព្រៃគួរបញ្ឈប់ជាបន្ទាន់ ហើយងាកមកទទួលផលពីព្រៃឈើតាមរយៈវិស័យទេសចរណ៍វិញ ដោយយើងបានទាំងចំណូល និងថែរក្សាព្រៃឈើយើងក៏នៅគង់វង់  ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner