រដ្ឋមន្ត្រីក្រសួងកសិកម្ម ចុះពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃ​គម្រោងសាងសង់ប្រព័ន្ធស្រោចស្រពបន្លែ និងផលិតកម្មពូជដំឡូងមី នៅខេត្តព្រៃវែង

Video https://fb.watch/6d0NFkqBxi/

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ រដ្ឋលេខាធិការ ឯកឧត្តមអភិបាលរងខេត្ត ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយ នៃអគ្គនាយកដ្ឋានកសិកម្ម នាថ្ងៃទី១៨ ខែមិថុនា បានអញ្ជើញមកបំពេញបេសកកម្មនៅខេត្តព្រៃវែង និងខេត្តកំពង់ចាម ដើម្បីពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃគម្រោងសាងសង់ប្រព័ន្ធស្រោចស្រពបន្លែ និងផលិតកម្មពូជដំឡូងមី។
ចុះពិនិត្យប្រព័ន្ធស្រោចស្របរបស់សហគមន៍បន្លែសុវត្ថិភាព និងសរីរាង្គទួលត្រពាំងស្រស់បំព្រង នៅភូមិត្រពាំងក្រសែកើត ឃុំគោគគង់លិច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ បច្ចុប្បន្នសហគមន៍មានផ្ទៃដីដាំបន្លែសរុប៥ហិតា ហើយកំពុងរៀបចំពង្រីកផ្ទៃដីបន្លែម ដើម្បីបង្កើនបរិមាណផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក និងរាជធានីភ្នំពេញ។ តាមរយ:ប្រព័ន្ធស្រោចស្រពនេះ បងប្អូនប្រជាសហគមន៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមរដ្ឋមន្រ្តី ដែលបានណែនាំឲ្យអគ្គនាយកដ្ឋានកសិកម្ម ដែលមាននាយកដ្ឋានវិស្វកម្មកសិកម្មជាសេនាធិការ មកជួយតម្លើងប្រព័ន្ធស្រោចស្រព បង្កលក្ខណងាយស្រួលដល់ការដាំដុះបន្លែ បង្កើនរដូវដាំដុះពេញមួយឆ្នាំ។
ពិនិត្យឃើញដំណាំបន្លែកំពុងរីកលូតលាស់ និងទទួលបានផល ឯកឧត្តមរដ្ឋមន្ត្រី វេង សាខន បានកោតសរសើរ និងវាយតម្លៃចំពោះការខិតខំប្រឹងប្រែងរបស់ប្រជាសហគមន៍ទាំង៦៥គ្រួសារ ដែរប្រកាន់យករបរដាំបន្លែ ជាការងារស្នូល ដើម្បីសេដ្ឋកិច្ចគ្រួសារ ដោយចាប់ផ្តើមពីប្រើកំលាំងរែកទឹកស្រោចបន្លែ ប៉ុន្តែបច្ចុប្បន្នសមាជិកដាំបន្លែដោយប្រើប្រព័ន្ធសាច ទុយោស្រោច និងដំណក់ស្រោចបន្លែជំនួសវិញ។ បច្ចេកទេសស្រោចស្រពដំណាំបន្លែនេះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រសួងទាមទារចង់បាន មិនតែប៉ុណ្ណោះក៏គាំទ្រ ជំរុញ និងលើកទឹកចិត្តដល់ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសហគមន៍បន្លែសុវត្ថិភាព និងសរីរាង្គ ចូលរួមទាំងអស់គ្នា ដើម្បីធ្វើបដិវត្តផលិតកម្មបន្លែកម្ពុជាឲ្យមានលក្ខណទំនើប ប្រើប្រាស់បច្ចេកវិទ្យាទាន់សម័យ បរិយាប័ន្ន និងការប្រែប្រួលអាកាសធាតុ ជាពិសេសឲ្យត្រូវតាមស្តង់ដារទីផ្សារគឺនិរន្តរភាពបរិមាណផ្គត់ផ្គង់ គុណភាព សុវត្ថិភាព និងតម្លៃ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានចូលរួមលែងកូនត្រីក្រាញ់ និងត្រីឆ្ពិនចំនួន ៨ ០០០ ក្បាលចូលក្នុងស្រះសហគមន៍ផងដែរ។ ឯកឧត្តម បានវាយតម្លៃលើការខិតខំប្រឹងប្រែងរបស់មន្រ្តីគម្រោងសម្រេចទទួលបានលទ្ធផលដ៏ល្អប្រសើរ និងបានណែនាំឲ្យនាយកដ្ឋានពង្រីកសកម្មភាពគម្រោងឲ្យបានដល់គ្រប់សហគមន៍ ឬបណ្តុំផលិតបន្លែនៅទូទាំងប្រទេស។ ព្រមជាមួយគ្នានេះ ឯកឧត្តមបានណែនាំឲ្យលោកប្រធានមន្ទីរខេត្តចុះជួយការងារបច្ចេកទេសបន្ថែម ដើម្បីរក្សាបាននូវគុណភាពផលិតផល ប្រសិទ្ធភាពផលិតកម្ម និងសេដ្ឋកិច្ចឈានទៅសម្រេចនិរន្តរភាពនៃការផ្គង់ផ្គង និងតម្លៃ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner