ទីបំផុត! លោក Antonio Guterres ត្រូវបានតែងតាំងជាអគ្គលេខាធិការអង្គការសហប្រជាជាតិសម្រាប់អាណត្តិទី២

បរទេស៖ មហាសន្និបាទអង្គការសហប្រជាជាតិបានសម្រេចតែងតាំងលោក Antonio Guterres បន្តកាន់មុខតំណែងជាអគ្គលេខាធិការអង្គការសហប្រជាជាតិសម្រាប់អាណិត្តទី២ ។ ប្រធានសម័យប្រជុំលើកទី៧៥ នៃមហាសន្និបាតអង្គការសហប្រជាជាតិលោក Volkan Bozkir បានប្រកាសជាផ្លូវការអំពីការតែងតាំងនេះ ។ អាណត្តិថ្មីនេះនឹងចាប់ផ្តើមពីខែមករា ហើយនឹងបញ្ចប់ទៅនៅឆ្នាំ២០២៦ខាងមុខ ។

ក្រោយប្រកាសពីការសម្រេចចិត្តខាងលើនេះ លោក Guterres បានថ្លែងប្រាប់អ្នកសារព័ត៌មានថា រូបលោកនឹងខិតខំព្យាយាមអោយអស់ពីលទ្ធភាព ដើម្បីបំពេញការងារសម្រាប់អាណត្តិទី២ ក្នុងនាមជាអគ្គលេខាធិការអង្គការសហប្រជាជាតិ ដោយការដឹងគុណយ៉ាងជ្រាលជ្រៅ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធ្វើការងារជាមួយគ្នា ដើម្បីជំរុញធម្មនុញ្ញអង្គការសហប្រជាជាតិ នៅពេលមានគ្រោះមហន្តរាយ និងការសន្យា ។

គួរកត់សម្គាល់ លោក Antonio Guterres ធ្លាប់កាន់មុខតំណែងជាអតីតនាយករដ្ឋមន្រ្តីព័រទុយហ្គាល់កាលពីឆ្នាំ១៩៩៥ ហើយចុះចេញពីតំណែងនៅឆ្នាំ២០០២ ក្រោយមកលោកបានកាន់តំណែងជាឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន និងបានយកជ័យជំនះលើលោក Ban Ki-Moon សម្រាប់មុខតំណែងជាអគ្គលេខាធិការអង្គការសហប្រជាជាតិកាលពី០២ឆ្នាំមុន ៕ ប្រភព៖ ស៊ីនហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner