ក្រសួងបរិស្ថានចុះសិក្សានិងផលិតបទយការណ៍ស្តីពី «ល្អាងគំនូរ» បុរាណស្ថិតនៅឧទ្យានជាតិភ្នំក្រវាញកណ្តាល ខេត្តពោធិ៍សាត់


ភ្នំពេញ៖ នាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយបរិស្ថាន សហការគ្នាជាមួយនាយកដ្ឋានតំបន់បេតិកភណ្ឌ នៃក្រសួងបរិស្ថាន បានចុះសិក្សាស្រាជ្រាវនិឧងផលិតបទយកការណ៍និងស្តីពី «ល្អាងគំនូរ» បុរាណ នៅឧទ្យាជាតិភ្នំក្រវាញកណ្តាល ខេត្តពោធិ៍សាត់ ។ បើតាមការបញ្ជាក់របស់លោក លឹម វណ្ណច័ន្ទ ប្រធានការិយាល័យនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ និងជាអ្នកជំនាញបុរាណវិទ្យា ឱ្យដឹងថា គំនូរក្នុងល្អាងនេះ ជាគំនូរដែលមានវ័យចំណាស់ ប៉ុន្តែយើងក៏មិនហ៊ានសន្និដ្ឋានថាអាយុប៉ុន្មាននោះទេ ពីព្រោះការឱ្យអាយុទៅលើស្នាដៃសិល្បៈមួយ យើងត្រូវតែមានការសិក្សាដែលមានការចូលរួមពីអ្នកបច្ចេកទេស និងការសិក្សាស្រាវជ្រាវបែបវិជ្ជាសាស្ត្រ។


លោកបន្តឱ្យដឹងទៀតថា គំនូរនៅក្នុងល្អាងនេះ គឺគេគូរប្រើប្រាស់ថ្នាំប្រភេទពណ៌ក្រហម និងមានស្នាមក្កូតខ្លះដើម្បីឱ្យរូបនោះចេញជារូបរាង។ អ្វីដែលសំខាន់ គឺយើងឃើញរូបពាក់ព័ន្ធនឹងសត្វព្រៃ ដូចជា ដំរី ក្តាន់ ប្រើស ជាដើម។ ការគូរ មិនមានលក្ខណៈល្អ ឬច្បាស់អ្វីទេ ប៉ុន្តែវាគឺជាចំណុចពិសេសមួយនៃតំបន់ភ្នំក្រវាញកណ្តាលនេះ ដែលបង្ហាញពីជីវិតប្រជាជនដែលគាត់ចេះប្រើប្រាស់ដំរី ជាមួយនឹងការរស់នៅជាមួយសត្វព្រៃដែលមាននៅក្នុងតំបន់ដែលពួកគាត់រស់នៅ
លោកសង្ឃឹមថា ល្អាងគំនូរនេះ នឹងអាចជួយជំរុញឲ្យអ្នកសិក្សាស្រាវជ្រាវពីបុរេប្រវត្តិ និងការធ្វើកំណាយ ឲ្យបានច្បាស់ពីអាយុកាល ហើយល្អាងគំនួរនេះអាចទាក់ទាញភ្ញៀវទេសចរណ៍ដែលចូលចិត្តលម្ហែរតាមតំបន់ការពារធម្មជាតិ ហើយនឹងស្វែងរកនូវកន្លែងប្លែកៗ មកកម្សាន្តផងដែរ៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner