អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៧៩លាន២៥ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៨៨ម៉ឺននាក់ និងជាសះស្បើយ១៦៣លាន៨១ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៧៩លាន២៥ម៉ឺន៥ពាន់១១៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៨៨ម៉ឺន២ពាន់៨០នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៦៣លាន៨១ម៉ឺន៨ពាន់៥៦៥នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៤០ម៉ឺន៦ពាន់១នាក់ ស្លាប់ចំនួន៦១ម៉ឺន៧ពាន់១៦៦នាក់ និងជាសះស្បើយចំនួន២៨លាន៧១ម៉ឺន១ពាន់៣១៥នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៩លាន៩៣ម៉ឺន៤ពាន់៣៦១នាក់ ស្លាប់៣៨ម៉ឺន៨ពាន់១៦៤នាក់ និងជាសះស្បើយ២៨លាន៨៣ម៉ឺន៦ពាន់៥២៩នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៧លាន៩២ម៉ឺន៧ពាន់៩២៨នាក់ ស្លាប់ចំនួន៥០ម៉ឺន១ពាន់៩១៨នាក់ និងជាសះស្បើយ១៦លាន២២ម៉ឺន២៣៨នាក់ ៕ ប្រភព៖ worldometers