ប្រេស៊ីលមានអ្នកស្លាប់ដោយសារ Covid-19 កើនជាងកន្លះលាននាក់ ឈរនៅលំដាប់ទី២បន្ទាប់ពីអាមេរិក ជាប្រទេសមានអ្នកស្លាប់ច្រើនជាងគេលើពិភពលោក

ប្រេស៊ីល៖ ក្រសួងសុខាភិបាលប្រេស៊ីលបញ្ជាក់ថា ចំនួនអ្នកសា្លប់ដោយសារជំងឺកូវីដ១៩​ ​បាន​កើន​ឡើងជាង​៥០​ម៉ឺន​នាក់​ហើយ ​គិត​ត្រឹម​ថ្ងៃ​សៅរ៍សប្តាហ៍មុន ខណៈតួលេខថ្មីនេះ ធ្វើអោយប្រេស៊ីលឈរនៅលំដាប់ទី២បន្ទាប់ពីសហរដ្ឋអាមេរិក ជាប្រទេសដែលមានអ្នកស្លាប់ច្រើនជាងគេនៅលើពិភពលោក ។

អតីត​ប្រធាន​និយតករ​សុខភាព​ប្រេស៊ីល លោក Gonzalo Vecina បានគូសបញ្ជាក់ថា ខ្ញុំ​គិត​ថា យើង​នឹង​ឈាន​ទៅ​ដល់ការស្លាប់​៧០ម៉ឺន ទៅ​៨០ម៉ឺន​​នាក់ មុន​ពេល​យើង​ឃើញ​ពី​ប្រសិទ្ធភាព​វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ។ លោកបានសង្កត់ធ្ងន់ទៀតថា យើង​កំពុង​ប្រឈម​នឹង​ការ​មក​ដល់​វីរុស​បំប្លែង​ខ្លួន​ថ្មី​ទាំង​នោះ ហើយ​វីរុស​បំប្លែង​ខ្លួន​ឥណ្ឌា​ក៏​នឹង​ធ្វើ​អោយ​យើង​ជួបបញ្ហា​ប្រឈម​ដែរ ។

គួរកត់សម្គាល់ គិត​ត្រឹម​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ​​ប្រេស៊ីល​ទើប​ចាក់​វ៉ាក់សាំង​បង្ការជំងឺ​កូវីដ១៩​ដល់​ប្រជា​ជន​របស់​ខ្លួនពេញ​លេញ ​បាន​​ត្រឹម​តែ​១១​ភាគរយ​ប៉ុណ្ណោះ​ ដោយអ្នក​ឯកទេស​ជំងឺ​ឆ្លង​បាន​ព្រមាន​ថា ជា​មួយ​នឹង​ការ​មក​ដល់​រដូវ​ត្រជាក់ និង​វីរបុស​បំប្លែង​ខ្លួន​​កំពុងរាត​ត្បាត ចំនួន​អ្នកស្លាប់នឹង​កាន់​តែ​ឡើង​ខ្ពស់​ ប្រសិន​បើ​ការ​ចាក់​វ៉ា់ក់សាំង​មានភាពយឺត​យ៉ាវ ៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner